ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅ អាស៊ីអាគ្នេយ៍
ឥណ្ឌូណេស៊ីបានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២ ខែតុលានេះតទៅ ខណៈគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារ គាំទ្រដោយប្រទេសចិនមួយនេះ នឹងកាត់បន្ថយការធ្វើដំណើររវាងរដ្ឋធានីហ្សាការតា និងទីក្រុងសំខាន់ៗផ្សេងទៀតមកត្រឹមរយៈពេល ១ ម៉ោងប៉ុណ្ណោះ ។
រថភ្លើងដែលផលិតដោយចិននេះមានឈ្មោះថា “Whoosh” ដឹកមនុស្សបានជាង ៦០០ នាក់ ដោយធ្វើដំណើរពីទីក្រុងហ្សាការតា និងទីក្រុង Bandung របស់ខេត្ត West Java ក្នុងរយៈពេល ៤៥ នាទីប៉ុណ្ណោះ ហើយវាក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ ។
រថភ្លើងល្បឿនលឿននេះ មានល្បឿនដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវចំណាយប្រាក់វិនិយោគរួមគ្នារវាងចិន និងឥណ្ឌូណេស៊ីជាង ៧ ពាន់លានដុល្លារ ហើយវាត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន PT KCIC រួមជាមួយក្រុមហ៊ុនរដ្ឋចំនួន ៤ ផ្សេងទៀតរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន China Railway International របស់ប្រទេស ។
មុនពេលដំណើរការផ្លូវការ អាជ្ញាធរបានសាកល្បងដំណើរការជាសាធារណៈក្នុងលឿនថ្មី ១៤២ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈនាយករដ្ឋមន្ត្រីចិនលោក Li Qiang បានឡើងជិះរថភ្លើងជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីលោក Luhut Pandjaitan ផងដែរ ។
ទន្ទឹមនឹងនេះ នាពេលអនាគត លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ក៏គ្រោងនឹងស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping ដើម្បីជិះរថភ្លើងល្បឿនលឿននេះផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


