ព័ត៌មានអន្ដរជាតិ
នារីកូឡុំប៊ីម្នាក់ថា នាងរួមភេទជាមួយខ្មោចអស់ពេល២០ឆ្នាំ ទើបដឹងការពិត
យោងតាមសារព័ត៌មាន Mirror បញ្ជាក់ឲ្យដឹងថា ស្រ្តីម្នាក់មកពីប្រទេសកូឡុំប៊ី បានចែករំលែករឿងរ៉ាវស្នេហារយៈពេល ២០ ឆ្នាំរបស់នាងជាមួយនឹងខ្មោចនៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ រហូតដល់ថ្នាក់ធ្វើឲ្យពិធីករស្រឡាំងកាំង។

ស្រ្តីរូបនោះមានឈ្មោះថា Paola Flores បានអះអាងក្នុងកម្មវិធីថា “ខ្ញុំបានរួមភេទជាមួយខ្មោចអស់រយៈពេល ២០ឆ្នាំ។ហើយការចាប់ផ្ដើមនៃសេចក្តីស្រឡាញ់របស់ពួកយើង គឺមួយយប់ដែលខ្ញុំកំពុងដេក មានដៃមួយបានកប៉ះជើងខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់នៅរាល់យប់ រហូតដល់លង់ស្នេហ៍នឹងខ្មោច។ ប៉ុន្តែខ្ញុំបានបញ្ចប់ទំនាក់ទំនងរបស់ខ្ញុំជាមួយខ្មោច នៅពេលដែលឃើញមុខនិងចង្កូម វាមានមុខដូចជា gargoyle ពេលនោះខ្ញុំស្រឡាំងកាំង ហើយមិនអាចជួយខ្លួនឯងបានឡើយ”។
ទោះយ៉ាងណាក៏ដោយ ក្នុងនោះអ្នកចិត្តសាស្រ្តបាននិយាយថា “ករណីរបស់នាងគឺចម្លែកណាស់! ប៉ុន្តែខ្ញុំជឿអ្វីដែលនាងបានប្រាប់ទាំងអស់នេះមក នាងប្រហែលជាបានរួមភេទជាមួយ Incubus ដែលជាបិសាចតែងតែទាក់ទាញជនរងគ្រោះឲ្យដេកជាមួយពួកគេនៅក្នុងសុបិន។ ក្រោយមក វានឹងបូមយកថាមពលជីវិតពីជនរងគ្រោះតែម្ដង”។
ទន្ទឹមនោះដែរ អ្នកទស្សនាកម្មវិធីបានបានបញ្ចេញមតិថា វាច្បាស់ជាវិញ្ញាណសាតាំងហើយ ខណៈម្នាក់ទៀតនិយាយថា វិញ្ញាណនោះ មិនមែនជាបរិសុទ្ធទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


