ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ឲ្យរថក្រោះខ្លារខិន Leopard មួយទឹកៗទៅ អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Onet បានឲ្យដឹងថា ក្រុមហ៊ុនឧស្សាហកម្មអាវុធរបស់ប្រទេសប៉ូឡូញ PGZ បានប្រគល់រថក្រោះខ្លារខិន Leopard 2A4 មួយទឹកៗ និងជួសជុលរួចហើយនៅឯមូលដ្ឋាន Bumar-Labedy ក្នុងទីក្រុង Gliwice ចំនួន ៤ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ។

សារព័ត៌មាន Onet បានរាយការណ៍ទៀតថា “ចំណែករថក្រោះខ្លារខិនធុន Leopard 2A4 យ៉ាងហោចណាស់ចំនួន ៤ គ្រឿងផ្សេងទៀត ដែលរងការខូចខាតបន្តិចបន្តួច និងមធ្យមលើសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន ក៏ត្រូវបានបញ្ជូនចូលក្នុងមូលដ្ឋាននៅទីក្រុង Gliwice ដើម្បីធ្វើការជួសជុលបន្ថែមផងដែរ មុនពេលបញ្ជូនត្រលប់ទៅឲ្យទីក្រុងកៀវវិញ” ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនឧស្សាហកម្មអាវុធ PGZ ក៏ទើបតែប្រកាសពីពេលថ្មីៗនេះដែរថា រថក្រោះដែលមូលដ្ឋាននៅទីក្រុង Gliwice ជួសជុលហើយជាច្រើនគ្រឿងត្រូវបានប្រគល់ទៅឲ្យអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប៉ុន្មានឲ្យពិតប្រាកនោះទេ ។

ទោះយ៉ាងណា រថក្រោះខ្លារខិន Leopard 2A4 ចំនួន ៣ គ្រឿងទៀតមិនអាចជួសជុល ឬក៏កែកុនយកទៅប្រើបានឡើយ ដោយសារតែវាឆេះខ្ទេចខ្ទីអស់ទៅហើយ បន្ទាប់ពីបើកកិនគ្រាប់មីន ឬត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងធំ មីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងកៀវមានរថក្រោះខ្លារខិន Leopard 2A4 នៅក្នុងដៃសរុបចំនួន ៤០ គ្រឿង ហើយភាគច្រើននៃរថក្រោះទាំងនោះត្រូវបានបញ្ជូនទៅឲ្យកងពលតូចមេកានិចទី ៣៣ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


