Connect with us

ព័ត៌មានអន្ដរជាតិ

ការវិនិយោគបរទេសនៅមីយ៉ាន់ម៉ាកំពុងរងការគំរាមកំហែង

បានផុស

នៅ

ការវិនិយោគផ្ទាល់បរទេស (FDI) របស់ប្រទេសមីយ៉ាន់ម៉ាអាចនឹងស្ថិតក្រោមការគំរាមកំហែងដោយគ្មានកំណត់ ដោយសារភាពចលាចលនយោបាយបច្ចុប្បន្ន ។

ប្រធានផ្នែកទីផ្សារមកពីក្រុមហ៊ុន Amata Group Viboon Kromadit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាគម្រោង Yangon Amata Smart និង Eco City ដែលមានទឹកប្រាក់ ២៧៤ លានដុល្លារត្រូវបានផ្អាកដោយគ្មានកំណត់ ដោយសារតែការផ្ទេរអំណាចបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Viboon Kromadit ត្រូវបានសារព័ត៌មានផ្សេងទៀតដកស្រង់សម្តីដែលបានពិពណ៌នាស្ថានភាពនេះថាជា “សេណារីយ៉ូដ៏អាក្រក់បំផុត” សម្រាប់គម្រោងដែលគាំទ្រដោយវិនិយោគិនថៃ ។

ពួកគេក៏បានរាយការណ៍ថា ការផ្អាកនេះនឹងមានរយៈពេលរហូតដល់ការបោះឆ្នោតថ្មីត្រូវបានធ្វើឡើង ។

គម្រោងដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង និងលំនៅដ្ឋានរបស់មីយ៉ាន់ម៉ា និងក្រុមហ៊ុន Amata Corporation PCL របស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាង ៣៥,៩០០ សម្រាប់ប្រជាជនក្នុងប្រទេស ខណៈរដ្ឋាភិបាលតំបន់ Yangon បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេបានចាប់ផ្តើមធ្វើការលើការអភិវឌ្ឍនេះរួចទៅហើយ ។

វានឹងត្រូវសាងសង់ជា ៥ ដំណាក់កាលក្នុងរយៈពេល ៥ ឆ្នាំលើផ្ទៃដី ២,០០០ ហិចតានៅតំបន់ Dagon Myothit តំបន់ Yangon ។ មីយ៉ាន់ម៉ាកាន់កាប់ភាគហ៊ុន ២០ ភាគរយនៅក្នុងគម្រោងខណៈដែល ៨០ ភាគរយទៀតកាន់កាប់ដោយក្រុមហ៊ុនថៃ ។

ទន្ទឹមនឹងនេះដែរការសាងសង់អគារឧស្សាហកម្មកូរ៉េ-មីយ៉ាន់ម៉ា (KMIC) ដែលមានទឹកប្រាក់ ១១០ លានដុល្លារអាមេរិកនៅសង្កាត់ Hlegu ទីក្រុង Yangon ក៏បានចាប់ផ្តើមផងដែរ ហើយអាជីវកម្មកូរ៉េជាង ១៣០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ខណៈដីឡូតិ៍ឥឡូវដាក់លក់ហើយ ។

លោក Non Hun Seung អគ្គនាយកក្រុមហ៊ុន KMIC បាននិយាយថា ការងារនៅលើតំបន់ឧស្សាហកម្មកំពុងដំណើរការនៅឡើយ ។ លោកបាននិយាយថា “យើងត្រូវរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅពេលខាងមុខក្រោមស្ថានភាពនយោបាយបច្ចុប្បន្ន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Myanmar Times

ចុចអាន ៖ ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដទៅឲ្យប្រទេសមីយ៉ាន់ម៉ា ត្រូវពន្យារពេលដោយសារជម្លោះនយោបាយ

ចុចអាន ៖ បាតុកម្មប្រឆាំងរដ្ឋប្រហាររាលដាលដល់ទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម