ព័ត៌មានជាតិ
មកស្គាល់ឈ្មោះក្រុមហ៊ុនធំៗវិនិយោគវិស័យកសិកម្មក្នុងខេត្តកំពតមានទាំងក្នុងស្រុក និងក្រៅស្រុក
គិតត្រឹមឆ្នាំ២០២៣ មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តកំពតចំនួន ៤ ក្រុមហ៊ុន បានចូលខ្លួនមកវិនិយោគវិស័យកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារក្នុង-ក្រៅស្រុក។ នេះបើតាមលោក ហូង សំបូរ ប្រធានការិយាល័យកសិ-ឧស្សាហកម្មខេត្តកំពតបានថ្លែងប្រាប់កម្ពុជាថ្មី។
ក្រៅពីក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចវិនិយោគលើដំណាំកសិកម្ម ខេត្តកំពតក៏មានក្រុមហ៊ុនខ្នាតធំៗមួយចំនួនទៀតដែលវិនិយោគលើការដាំដុះដំណាំផ្សេងៗដើម្បីនាំចេញទៅក្រៅប្រទេស។

ថ្លែងមកកាន់ «កម្ពុជាថ្មី» តាមប្រព័ន្ធតេឡេក្រាម លោក ហូង សំបូរ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ខេត្តកំពតទទួលបានក្រុមហ៊ុនវិយោគសម្បទានដីសេដ្ឋកិច្ចសំខាន់ៗចំនួន ៤ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគក្នុងស្រុក ចំនួន ២ និងក្រៅស្រុកចំនួន ២។
ក្រុមហ៊ុនវិនិយោគក្នុងស្រុកចំនួន ២ មាន៖
ក្រុមហ៊ុន ហ្វឺស បាយអូ-ថេក អេហ្គ្រីខលឈើរ័ល ខេមបូឌា បានចូលមកវិនិយោគក្នុងឆ្នាំ២០០៥ លើការដាំដុះដំណាំស្វាយចន្ទី។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុនអាចប្រមូលផលបានបរិមាណសរុប ៥២២តោន សម្រាប់ការលក់ក្នុងស្រុកដោយឈ្មួញមកទិញដល់ក្រុមហ៊ុន ដែលគិតជាមធ្យមតម្លៃ ៤ ៣០០ ០០០រៀល/តោន។

ក្រុមហ៊ុន កាឡាក់ស៊ីណាវាត្រា គ្រុប ឯ.ក បានចូលមកវិនិយោគក្នុងឆ្នាំ២០២១ ទើបទទួលបាន ស.ជ.ណ ពីរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២១ ប៉ុន្តែនៅមិនទាន់បានដាំដុះនៅឡើយទេ។
ក្រុមហ៊ុនវិនិយោគក្រៅស្រុកចំនួន ២ រួមមាន៖
ក្រុមហ៊ុន ខេមទ្រី ខបភើរេសិន ក្រុមហ៊ុនរបស់ប្រទេសអ៊ីស្រាអែល បានចូលមកវិនិយោគក្នុងឆ្នាំ២០១០។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគលើការដាំដុះដំណាំអាកាស្យា ដោយក្នុងឆ្នាំ២០២៣ ទទួលបានបរិមាណផល ១៨០ ស្ទែរ (ស្ទែរ=១.៣ម៉ែត្រគូប)។

ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភីធីអី អិលធីឌី ជាក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ី ចូលមកក្នុងឆ្នាំ២០១១ និងបានដាំដំណាំដូងប្រេងនៅក្នុងខេត្ត។ បរិមាណផលផ្លែដូងប្រេងក្រុមហ៊ុនមិនបានលក់ទៅណាឡើយ គឺក្រុមហ៊ុនមានរោងចក្រចម្រាញ់ប្រេងដូងពាក់កណ្ដាលសម្រេចលក់ក្នុងស្រុក (មិនទាន់មាននាំចេញទៅលក់ក្រៅប្រទេសទេ)។ ក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ម្រេចបានបរិមាណ(ជាផ្លែ ) ៣២ ០០០តោន ប្រេងឆៅកិនបាន ៣៩៥៧.៤៤ តោន។ លក់ទីផ្សារក្នុងស្រុកបានចំនួន ៣០០០ តោន។ ស្តុកក្នុងស៊ីទែន ៩៥៧.៤៤តោន។ លក់គិតជាតោន ដែលមានតម្លៃជាមធ្យម ៨០០ដុល្លារក្នុងមួយតោនផងដែរ។ សូមបញ្ជាក់ថា ចំពោះបរិមាណ ៣២០០០តោន មិនបានយកទៅកិនជាប្រេងឆៅទាំងអស់ទេ។

ដោយឡែក ចំពោះក្រុមហ៊ុនចំនួន ២ មានក្រុមហ៊ុន Longmate Agriculture co. ltd (ហ៊ុន ឡាក់) និង ក្រុមហ៊ុន World Tristar Entertainment Cambodia (សូ ងួន) បានធ្វើការដាំដុះចេកអំបូងលឿង ប៉ុន្តែមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (មិនមែនជាក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច) ឡើយ។
លោក ហូង សំបូរ គូសបញ្ជាក់ថា ក្រុមហ៊ុនខាងលើមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មទេ ប៉ុន្តែបើតាមទិន្នន័យដែលក្រុមការងារមន្ទីរចុះទៅសាកសួរកន្លងមក បច្ចុប្បន្នផ្ទៃដីដាំដុះចេកអំបូងលឿងក្នុងខេត្តមានផ្ទៃដីដាំដុះសរុប ១ ៤០៣ហ.ត ផ្ទៃដីប្រមូលផល ១ ៣២០ហ.ត អាចទទួលបានទិន្នផល ៤៣តោន/ហ.ត និងបរិមាណផល ៥៧ ១៩៥តោន។
ក្នុងនោះដែរ ក្រុមហ៊ុន Longmate Agriculture co. ltd (ហ៊ុន ឡាក់) មានផ្ទៃដីដាំដុះ ៤១១ ហ.ត និងផ្ទៃដីប្រមូលផល ៤១១ហ.ត ដែលទទួលបានទិន្នផល ៣៣តោន/ហ.ត និងបរិមាណផល ១៣ ៥៦៣តោន។ និងក្រុមហ៊ុន World Tristar Entertainment Cambodia (សូ ងួន) បានធ្វើការដាំដុះចេកអំបូងលឿងលើផ្ទៃដីសរុបប្រមាណ ៩៩២ហ.ត ផ្ទៃដីប្រមូលផល ៩០៩ហ.ត ទទួលបានទិន្នផល ៤៨តោន/ហ.ត និងបរិមាណផល ៤៣ ៦៣២តោន។

លោក ហូង សំបូរ ក៏បានអះអាងដែរថា កត្តាដែលធ្វើឲ្យក្រុមហ៊ុននានាសម្រេចចូលមកវិនិយោគក្នុងខេត្តកំពត ដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយឡែកក៏ដោយសារមានការសហការពីអាជ្ញាធរមូលដ្ឋាន រួមទាំងភូមិសាស្រ្តដីសមស្របសម្រាប់ដាំដុះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង និងប្រភពទឹកមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ សំបូរកម្លាំងពលកម្ម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ