ព័ត៌មានអន្ដរជាតិ
ក្រៅពីហាម៉ាស់ ពេលនេះ មានក្រុមមួយទៀត បាញ់មីស៊ីលស្រោចលើ អ៊ីស្រាអែល ជាការសងសឹក
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតដែលមានមូលដ្ឋាននៅលីបង់គឺ Hezbollah ក៏បានឆ្លើយតបដោយការបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែលផងដែរ បន្ទាប់ពីមានការវាយប្រហារលើទីតាំងរបស់ខ្លួន ហើយក្រុមសកម្មប្រយុទ្ធនេះ ក៏បានបញ្ជាក់ពីការស្លាប់យុទ្ធជនរបស់ពួកគេ ៣ នាក់ផងដែរ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។

ក្រុមនេះបានប្រាប់ទូរទស្សន៍ al-Jadeed របស់ប្រទេសលីបង់ថា ខ្លួនបានឆ្លើយតបទៅនឹងការបាញ់ផ្លោងនៅតំបន់ Ayt al-Shaab ភាគខាងត្បូងប្រទេស ស្របតាមវិធានការរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ក្រុម Hezbollah កើតឡើងចំពេលនៃការផ្ទុះជម្លោះដ៏ធំបំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប។

កាលពីចុងសប្តាហ៍ ក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏ធំមួយលើអ៊ីស្រាអែល ដោយបានធ្លាយចូលព្រំដែន ហើយវាយលុកលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្បែរៗនោះ។ ក្រុមហាម៉ាស់ ក៏បាញ់រ៉ុកកែតរាប់ពាន់គ្រាប់ ទៅលើអ៊ីស្រាអែល នាប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។
យោងតាមមន្ត្រីអ៊ីស្រាអែល ចំនួនអ្នកស្លាប់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ បានកើនឡើងដល់យ៉ាងតិច៩០០នាក់ហើយ បន្ទាប់ពីអ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារតាមអាកាសដ៏ធំនៅតំបន់ហ្គាហ្សាស្ទ្រីប និងបានប្រកាសការឡោមព័ទ្ធទីនោះទាំងស្រុងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានចេញការព្រមានដល់ក្រុម Hezbollah ផងដែរ ដោយជំរុញឲ្យក្រុមនេះ ចៀសវាង កុំជ្រៀតជ្រែកចូលក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ឲ្យសោះ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អ៊ីស្រាអែល ប្រកាសឡោមព័ទ្ធហ្គាហ្សា ទាំងស្រុង ដោយកាត់ផ្តាច់អគ្គិសនី អាហារ និងទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


