ព័ត៌មានអន្ដរជាតិ
លោក Netanyahu ព្រមានថា ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះក្រុមហាម៉ាស់ នឹងផ្លាស់ប្តូរមជ្ឈិមបូព៌ា
នៅពេលនិយាយទៅកាន់អភិបាលក្រុងព្រំដែនភាគខាងត្បូង ដែលរងគ្រាប់រ៉ុកកែតកាលពីថ្ងៃសៅរ៍ទី៧ខែតុលា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល របស់ក្រុមហាម៉ាស់ ពីតំបន់ហ្គាហ្សាស្ទ្រីប គឺនឹងផ្លាស់ប្តូរតំបន់មជ្ឈិមបូព៌ា។

លោក Benjamin Netanyahu ក៏បានប្តេជ្ញាថានឹងកម្ទេចទីតាំងរបស់ក្រុម ហាម៉ាស់ ទាំងអស់ឲ្យទៅជាផេះ ហើយព្រមានជនស៊ីវិលនៅតំបន់ ហ្គាហ្សា ឲ្យចេញឆ្ងាយពីកន្លែងទាំងនោះផងដែរ។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានឡើងកម្តៅខ្លាំង នៅពេលអ៊ីរ៉ង់និងក្រុម Hezbollah សរសើរការវាយប្រហាររបស់ក្រុមហាម៉ាស់ បើទោះបីជាទីក្រុងតេហេរ៉ង់ បដិសេធតួនាទីណាមួយក៏ដោយ។ ទន្ទឹមនោះ សហរដ្ឋអាមេរិកបានសន្យាគាំទ្រអ៊ីស្រាអែល ហើយនិយាយថា ខ្លួននឹងបញ្ជូនជំនួយដល់អ៊ីស្រាអែល និងបង្វែរក្រុមនាវាផ្ទុកយន្តហោះ ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត។
រឿងនេះកើតឡើងខណៈមនុស្សជាង៩០០នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីស្រាអែល ហើយក្រុមមន្ត្រីនិយាយថា ទីក្រុង Tel Aviv បានសងសឹកជាមួយនឹងការវាយប្រហារម្តងហើយម្តងទៀតលើតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមនុស្ស៥៦០នាក់ត្រូវបានសម្លាប់។
មួយថ្ងៃបន្ទាប់ពីការប្រកាសសង្រ្គាមជាផ្លូវការ យោធារបស់អ៊ីស្រាអែលបានធ្វើការដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងទីក្រុងភាគខាងត្បូង និងបានបង្កើនការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សា។
ការប្រកាសសង្គ្រាមនេះ បានបើកភ្លើងខៀវឲ្យអ៊ីស្រាអែល ចាត់វិធានការយោធាដ៏សំខាន់ប្រឆាំងនឹងក្រុមហាម៉ាស់ បន្ទាប់ពីនោះ កងទ័ពបានហៅទាហានបម្រុងប្រមាណ ៣០ ម៉ឺននាក់ឲ្យចូលរួមផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


