ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល មិនបញ្ចប់សង្គ្រាមដាច់ខាត លុះត្រាកម្ចាត់អស់ ក្រុមហាម៉ាស់
កាលពីថ្ងៃចន្ទទី១៦ខែតុលា រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែលលោកស្រី Gila Gamliel បាននិយាយថា រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមនឹងមិនបញ្ចប់សង្គ្រាមនោះទេ រហូតដល់ក្រុមហាម៉ាស់ ត្រូវបានកម្ចាត់ចេញអស់ពីតំបន់ហ្គាហ្សា។

ថ្លែងទៅកាន់កម្មវិធី Newshour របស់ BBC World Service លោកស្រីនិយាយថា ជំហានដំបូងនៃការធ្វើអន្តរាគមន៍របស់អ៊ីស្រាអែលនៅក្នុងក្របខ័ណ្ឌប៉ាឡេស្ទីន គឺត្រូវស្តារសន្តិសុខរបស់ អ៊ីស្រាអែលឡើងវិញ។
ស្របពេលជាមួយគ្នានោះដែរ លោកស្រី Gamliel ទទួលស្គាល់ថា រដ្ឋាភិបាលបានបរាជ័យដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួន អំឡុងការវាយប្រហារថ្ងៃទី៧ខែតុលា ប៉ុន្តែអ៊ីស្រាអែលនឹងត្រូវដោះស្រាយបន្ទាប់ពីសង្រ្គាម ហើយនឹងមានការសុំទោសដល់ជនរងគ្រោះនៅពេលក្រោយ។
កន្លងមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសក្តែងៗផងដែរថា ក្រុមហាម៉ាស់ ត្រូវតែកម្ចាត់ចោលទាំងស្រុង ហើយត្រូវតែមានផ្លូវឆ្ពោះទៅកាន់រដ្ឋប៉ាឡេស្ទីន។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS លោក បៃដិន ថែមទាំងព្រមានអ៊ីរ៉ង់ និងក្រុមហេសបូឡាទៀតផងថា កុំលូកដៃ និងធ្វើឲ្យជម្លោះកាន់តែរីកធំឲ្យសោះ ហើយលោកថែមទាំងបានប្តេជ្ញាទៀតថា នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកចំណាប់ខ្មាំងអាមេរិកដែលនៅមានជីវិត ហើយរំដោះពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ធានា អាចរ៉ាប់រងជួយសម្ព័ន្ធមិត្តបាន ទោះសង្គ្រាម២ កំពុងផ្ទុះឡើងក្នុងពេលតែមួយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


