Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្តេជ្ញាធ្វើគ្រប់បែបយ៉ាង ដើម្បីនាំបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ឲ្យខានតែបាន

បានផុស

នៅ

ប្រេសិតពិសេសរបស់ចិន ប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង មានឆន្ទៈធ្វើគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់កិច្ចសន្ទនា សម្រេចឲ្យបាននូវបទឈប់បាញ់ និងស្តារសន្តិភាពនៅមជ្ឈិមបូព៌ាឡើងវិញ។

ក្នុងការអធិប្បាយដែលរាយការណ៍ដោយទូរទស្សន៍ CCTV នៅថ្ងៃចន្ទទី២៣ខែតុលា លោក Zhai Jun បានចាត់ទុកស្ថានភាពក្នុងតំបន់ ហ្គាហ្សា ថា “ធ្ងន់ធ្ងរខ្លាំងណាស់”។ លោកក៏បានបង្ហាញក្តីបារម្ភផងដែរចំពោះជម្លោះទ្រង់ទ្រាយធំដែលអាចកើតមាន និងជម្លោះប្រដាប់អាវុធដែលរីករាលដាលដល់ប្រទេសជិត។

លោក Zhai Jun (រូបថត៖ CGTN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhai បន្ថែមថា ប្រទេសចិន នឹងបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីក្នុងសហគមន៍អន្តរជាតិ។ ថ្មីៗនេះ លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសនានា ដូចជាប៉ាឡេស្ទីន អ៊ីស្រាអែល អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងន័រវេស ព្រមទាំងតំណាងមកពីអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបផងដែរ។

លើសពីនេះ លោក Zhai អះអាងថា ប្រទេសចិន បានផ្តល់ហើយនឹងបន្តផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់ប៉ាឡេស្ទីន តាមរយៈអង្គការសហប្រជាជាតិ និងតាមរយៈបណ្តាញទ្វេភាគី ដើម្បីជួយសម្រាលវិបត្តិមនុស្សធម៌។

សូមបញ្ជាក់ថា អ៊ីស្រាអែល កំពុងបន្តទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយឆ្មក់បង្ហូរឈាមកាលពីថ្ងៃទី៧ខែតុលា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អាមេរិក គំរាមសងសឹក បើកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា រងការវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម