ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបើកការវាយប្រហារកាន់តែធំទាំងផ្លូវអាកាស រូងក្រោមដី និងសមុទ្រ
នៅសប្ដាហ៍នេះ កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារខ្មាន់កាំភ្លើងក្រុមហាម៉ាស់នៅខាងក្នុងបណ្តាញផ្លូវរូងក្រោមដីរបស់ពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា និងបន្តទម្លាក់គ្រាប់បែកតាមផ្លូវអាកាស ព្រមទាំងបើកការវាយប្រហារតាមសមុទ្រស្របពេលជាមួយគ្នាផងដែរ។

ផ្លូវរូងក្រោមដីគឺជាគោលដៅចម្បងសម្រាប់អ៊ីស្រាអែល ហើយការពង្រីកប្រតិបត្តិការជើងគោកនៅក្នុងតំបន់ហ្គាហ្សាគោលដៅគឺដើម្បីលុបបំបាត់ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។
យោធាអ៊ីស្រាអែលបានឱ្យដឹងថា នៅថ្ងៃអង្គារនេះ IDF (កងកម្លាំងការពារអ៊ីស្រាអែល) បានវាយប្រហារគោលដៅប្រហែល ៣០០កន្លែង រួមទាំងកាំជ្រួចប្រឆាំងរថក្រោះ និងទីតាំងបាញ់រ៉ុក្កែតនៅខាងក្រោមបង្គោល ព្រមទាំងបរិវេណយោធានៅក្នុងរូងក្រោមដីដែលជាកម្មសិទ្ធិរបស់អង្គការភេរវករហាម៉ាស់ផងដែរ។

ចំពោះការវាយប្រហារនេះ ក្រុមសកម្មប្រយុទ្ធបានឆ្លើយតបជាមួយនឹងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការបាញ់កាំភ្លើងយន្តរបស់អ៊ីស្រាអែល។យ៉ាងណាមិញ យោធាអ៊ីស្រាអែលបានសម្លាប់ភេរវករហាម៉ាស់រាប់សិបនាក់ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវកម្មជាច្រើនកន្លែងថែមទៀត។
កងកម្លាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាពេញមួយយប់ កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស សមុទ្រ និងជើងគោក ដោយវាយលុកតំបន់ភាគពាយ័ព្យនៃតំបន់ឆ្នេរដែលបច្ចុប្បន្នកងទ័ពអ៊ីស្រាអែលកំពុងប្រតិបត្តិការនៅលើដី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


