ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅទីក្រុងយ៉ាំងហ្គោន ឈានដល់ថ្ងៃទីពីរ
ការតវ៉ាថ្មីៗកំពុងកើតឡើងនៅទីក្រុងយ៉ាំងហ្គោនដែលជារដ្ឋធានីពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ហើយវាក៏ជាថ្ងៃទីពីរនៃការកាត់ផ្ដាច់អ៊ីនធឺណិតទាំងស្រុងក្នុងប្រទេស ។

ទន្ទឹមនោះប៉ូលិសប្រឆាំងកុបកម្មក៏មានវត្តមាន និងបានឈរជើងនៅកន្លែងបាតុកម្មផងដែរ ប៉ុន្តែពុំមានអំពើហិង្សាណាមួយកើតឡើងឡើយ ។
ក្រុមអ្នកតវ៉ាត្រូវបានគេមើលឃើញស្រែកទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងលើកម្រាមដៃ ៣ ដែលតំណាងឲ្យចលនាប្រឆាំងយោធា ខណៈយានយន្តកំពុងស៊ីផ្លេយ៉ាងកងរំពង ។

នេះជាថ្ងៃទី ២ ហើយដែលក្រុមបាតុករបានធ្វើបាតុកម្មនៅតាមដងផ្លូវចាប់តាំងពីរដ្ឋាភិបាលយោធាបានប្រកាសកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទាំងស្រុងអស់រយៈពេល ២ ថ្ងៃដោយចាប់ផ្តើមកាលពីថ្ងៃទី ៦ ខែកុម្ភៈ ។
បន្ថែមពីមនុស្សមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានបិទផ្លូវឆ្លងកាត់ ហើយវីដេអូ និងរូបភាពនៃការតវ៉ា និងព័ត៌មានផ្សេងទៀតបានលេចចេញនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតដូចជា Twitter និង Instagram ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ ផ្ទុះបាតុកម្មកាន់តែខ្លាំងក្នុងទីក្រុង យ៉ាំងហ្គោន ខណៈអ៊ីនធឺណិតត្រូវកាត់ផ្តាច់ទាំងស្រុង
ចុចអាន ៖ ប្រមុខ UN គាំទ្រសិទ្ធិប្រជាជនមីយ៉ាន់ម៉ាក្នុងការតវ៉ាដោយសន្តិវិធីប្រឆាំងរដ្ឋប្រហារ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់