ព័ត៌មានអន្ដរជាតិ
មេដឹកនាំអារ៉ាប់ និងមូស្លីម ទាមទារឲ្យបញ្ចប់សង្គ្រាមហ្គាហ្សា ជាបន្ទាន់
អារ៉ាប៊ីសាអូឌីតនិងបណ្តាប្រទេសមូស្លីមផ្សេងទៀត បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាជាបន្ទាន់ ហើយច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថាសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន គឺជាការការពារខ្លួន។

បើតាមសេចក្តីថ្លែងការណ៍ចុងក្រោយ, កិច្ចប្រជុំកំពូលវិសាមញ្ញឥស្លាម-អារ៉ាប់ នៅទីក្រុង រីយ៉ាដ បានជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិស៊ើបអង្កេត “ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្តនៅក្នុងទឹកដីប៉ាឡេស្ទីន។
ប្រទេសអារ៉ាប៊ីសាអូឌីត បានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ឲ្យបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា ហើយព្រះអង្គម្ចាស់ Mohammed bin Salman បានខិតខំប្រមែប្រមូលមេដឹកនាំមូស្លីម ដើម្បីផ្សព្វផ្សាយសារនេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ មេដឹកនាំរាប់សិបអង្គ/នាក់ រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi, ប្រធានាធិបតីតួកគី Tayyip Erdogan, ព្រះចៅអធិរាជកាតា Sheikh Tamim bin Hamad Al Thani និងប្រធានាធិបតីស៊ីរី Bashar al-Assad ផងដែរ។

ក្នុងអំឡុងពេលនោះ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និយាយថា ប្រជាជនប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងសង្រ្គាមប្រល័យពូជសាសន៍ ហើយបានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ចប់វាយលុករបស់អ៊ីស្រាអែល។
ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើងខ្ពស់ ចាប់តាំងពីយុទ្ធជនក្រុមហាម៉ាស វាយលុកចូលអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្ស១២០០នាក់។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា ដែលគិតត្រឹមពេលនេះ មនុស្ស១១០៧៨នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះមាន ៤០%ភាគរយជាកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Area News
ចុចអាន៖ ពលករថៃ ៥នាក់ទៀតស្លាប់នៅ អ៊ីស្រាអែល នាំឲ្យចំនួនសរុបកើនដល់ ៣៩នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


