ព័ត៌មានអន្ដរជាតិ
Tesla នឹងប្តឹងអ្នកលក់រថយន្តអគ្គិសនី Cybertruck បន្តឲ្យអ្នកផ្សេង ក្រោយទិញបាន ១ ឆ្នាំដំបូង
បើយោងតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Tesla បានឲ្យដឹងថា ក្រុមហ៊ុនមានសិទ្ធិប្តឹងទារសំណងចំនួន ៥០ ០០០ ដុល្លារលើអ្នកលក់រថយន្តអគ្គិសនី Cybertruck បន្តទៅឲ្យជនទី៣ ក្រោយទិញរថយន្តមួយនេះក្នុងរយៈពេល ១ ឆ្នាំដំបូង ។

ប៉ុន្តែទោះជាយ៉ាងណា ក្នុងករណីអតិថិជនមានហេតុផលសមរម្យក្នុងការដាក់លក់បន្តរថយន្តអគ្គិសនី Cybertruck ក្រុមហ៊ុន Tesla អាចនឹងពិចារណាទិញវិញ ឬអនុញ្ញាតឲ្យភាគីទីបីទិញបានដោយគ្មានបញ្ហាប្ដឹងផ្ដល់ ។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមហ៊ុន Fast Company បានរាយការណ៍ថា ចំពោះមុខងារបើកបរដោយស្វ័យប្រវត្តិ ឬ Full Self-Driving ដែលមានតម្លៃ ១៩៩ ដុល្លារក្នុងមួយខែ មិនអាចផ្ទេរទៅឲ្យម្ចាស់ថ្មីបាននោះទេ ដូច្នេះចំណុចនេះបណ្ដាលឲ្យការលក់ឡានបន្តពិបាកបន្តិច ។
ត្រឡប់ទៅកាន់ឆ្នាំ ២០១៩ វិញ ក្រុមហ៊ុន Tesla ធ្លាប់បាននិយាយថា រថយន្តអគ្គិសនី Cybertruck គឺមានតម្លៃចាប់ពី ៣៩,៩០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា តម្លៃនឹងឡើងចុះតាមថ្លៃឧបករណ៍តម្លើង ទើបពេលនេះវាមានតម្លៃដល់ខ្ទង់ ៥០,០០០ ដុល្លារ ។
កាលពីដើមឆ្នាំ ២០២៣ មហាសេដ្ឋី Elon Musk បាននិយាយថា ក្រុមហ៊ុន Tesla អាចផលិតរថយន្តអគ្គិសនីបានរហូតដល់ ២៥ ម៉ឺនគ្រឿងឯណោះត្រឹមឆ្នាំ ២០២៥ ហើយក្រុមហ៊ុននឹងចំណាយពេលពី ១ ឆ្នាំទៅ ១៨ ខែ មុនពេលអាចកើបលុយបានពីរថយន្តអគ្គិសនីមួយនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Tesla គ្រោងផលិតឡានអគ្គិសនី Cybertruck ឲ្យបាន ២៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


