ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម ហ៊ូធី អះអាងប្លន់បានកប៉ាល់ដឹកទំនិញអ៊ីស្រាអែល នៅសមុទ្រក្រហម
ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន និយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែលមួយគ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់នោះ ត្រូវនាំយកទៅកំពង់ផែក្នុងប្រទេសយេម៉ែន។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបដិសេធថា កប៉ាល់នោះមិនមែនជារបស់ខ្លួនទេ ហើយក៏គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់ ស្ថិតនៅលើនោះដែរ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា នេះគឺជាសកម្មភាពមួយទៀត នៃអំពើភេរវកម្មរបស់អ៊ីរ៉ង់។ លោកនិយាយថា កប៉ាល់នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអង់គ្លេស និងដំណើរការដោយក្រុមហ៊ុនជប៉ុន។ សមាជិកនាវិកមានគ្នា២៥នាក់ជាមួយសញ្ជាតិផ្សេងៗ ដូចជាអ៊ុយក្រែន ប៊ុលហ្គារី ហ្វីលីពីន និងម៉ិកស៊ិក ជាដើម។
សូមបញ្ជាក់ ក្រុម ហ៊ូធី បានគំរាមប្លន់កប៉ាល់អ៊ីស្រាអែល ដោយសារតែរឿងរ៉ាវជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ១២០០នាក់ត្រូវបានសម្លាប់ និងជាង២៤០នាក់ត្រូវ ចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុង ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី៧ខែតុលា។
ជាការសងសឹក អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដែលមានការវាយប្រហារផ្លូវអាកាស និងកាំភ្លើងធំ ព្រមទាំងកងទ័ពជើងគោក ក្នុងគោលបំណងកម្ចាត់ចលនានេះ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ចំនួនមនុស្សស្លាប់នៅហ្គាហ្សា ចាប់តាំងពីពេលនោះមក បានកើនឡើងដល់១២៣០០នាក់ ខណៈជាង២០០០នាក់ទៀត ត្រូវគេបារម្ភថាត្រូវកប់ក្រោមគំនរបាក់បែក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


