ព័ត៌មានអន្ដរជាតិ
២ឆ្នាំខាងមុខ BRICS អាចទទួលបានសមាជិកថ្មីមួយទៀត
នីហ្សេរីយ៉ា មានបំណងក្លាយជាសមាជិកនៃក្រុមប្រទេស BRICS ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសលោក Yusuf Tuggar។

លោក Tuggar បញ្ជាក់ថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា ក្នុងការធានាឲ្យមានតំណាងនិងបង្ហាញឥទ្ធិពលនៅលើឆាកសកល។ ប្រទេសអាហ្វ្រិកខាងលិចមួយនេះ បើកចំហក្នុងការចូលរួមជាមួយសម្ព័ន្ធភាពណាមួយ ជាមួយគោលដៅស្ថាបនា។
យោងតាមអ្នកការទូតដដែល “ប្រទេសនីហ្សេរីយ៉ា បានឈានចូលដល់យុគសម័យ ដើម្បីសម្រេចចិត្តដោយខ្លួនឯងថាតើដៃគូរបស់ខ្លួនគួរជានរណា និងកន្លែងណាដែលខ្លួនគួរនៅ”។
សូមបញ្ជាក់ បច្ចុប្បន្ន ក្រុមនៃប្រទេសសេដ្ឋកិច្ចរីកចម្រើនធំៗនេះមានដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
ចំណែកឯអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម សុទ្ធតែត្រូវបានអញ្ជើញឲ្យចូលរួមជាមួយ BRICS កាលពីខែសីហាហើយ ប្រទេសទាំងប្រាំមួយនេះ នឹងចូលជាសមាជិកផ្លូវការនៅខែមករាឆ្នាំ២០២៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំ BRICS យល់ព្រមពង្រីក សមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


