Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងចំណោមចំណាប់ខ្មាំងដែលក្រុមហាម៉ាសដោះលែង មានជនជាតិថៃ ១០នាក់ និងហ្វីលីពីនម្នាក់

បានផុស

នៅ

ជនជាតិថៃចំនួន១0នាក់ និងហ្វីលីពីនម្នាក់ដែលបានចាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ពេលនេះត្រូវក្រុមហាម៉ាសប៉ាឡេស្ទីនដោះលែងហើយ ចំពេលមានបទឈប់បាញ់។

ជនជាតិថៃទាំងនោះ បានឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែល តាមច្រកព្រំដែន Rafah ហើយបន្តដំណើរទៅកាន់កន្លែងត្រួតពិនិត្យនៅមូលដ្ឋានអាកាស Hatzerim។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសថៃ កាលពីថ្ងៃសុក្រទី២៣ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bangkok Post)

ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះ​និង​ភេទ​របស់​ចំណាប់ខ្មាំង​ដែល​​ដោះលែង ​មិន​ទាន់ត្រូវបានគេបង្ហាញឡើយ។

ក្រសួងអះអាងថា ពួកគេត្រូវបានជូនដំណឹងដោយស្ថានទូតថៃ ប្រចាំនៅទីក្រុង Tel Aviv ដោយបន្ថែមថា ជនជាតិថៃទាំង១០នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ Shamir Medical Center (Assaf Harofeh) ដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានស្ថានភាព។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងបញ្ជាក់ថា ពួកគេនឹងព្យាយាមនាំយកចំណាប់ខ្មាំងដែលដោះលែង ឲ្យត្រលប់ទៅប្រទេសថៃវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថ្លែងអំណរគុណដល់រដ្ឋាភិបាលអេហ្ស៊ីប គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការចរចា ហើយសង្ឃឹមថា ចំណាប់ខ្មាំងដែលនៅសល់នឹងត្រូវបាន ដោះលែងដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ក្រោយអនុវត្តបទឈប់បាញ់ រថយន្តដឹកជំនួយ៣គ្រឿងដំបូង ចូលទៅក្នុងតំបន់ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម