ព័ត៌មានអន្ដរជាតិ
អតីតសេដ្ឋីចិនម្នាក់ យំអង្វរសុំលុយមហាជនបញ្ជូនកូនទៅរៀននៅអាមេរិក តែត្រូវគេរិះគន់
ដោយបានចំណាយទ្រព្យសម្បត្តិភាគច្រើនបែងចែកដោយស្វាមីអ្នកមានពេលលែងលះ អ្នកស្រីម្នាក់ឈ្មោះ Thinh Man Van បានចេញមុខតាមទូរទស្សន៍យំ និងអង្វរទស្សនិកជនឲ្យជួយឧបត្ថម្ភថវិកាសម្រាប់កូនស្រីរបស់គាត់ទៅសិក្សានៅសាលាអាមេរិកដ៏ថ្លៃ។
រឿងរ៉ាវរបស់ភរិយាអ្នកមាន Thinh Man Van នៅទីក្រុង Loudi ខេត្ត Hunan ប្រទេសចិន ចេញទូរទស្សន៍យំសុំជំនួយ និងសុំលុយបញ្ជូនកូនទៅសិក្សានៅបរទេស កំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្ត្រីរូបនេះបន្តថា គាត់និងប្តីទី១ មានកូនស្រីម្នាក់ឈ្មោះ ទៀវខៀវ ។ បន្ទាប់ពីមានកូនក្នុងបន្ទុកជីវិតបានថ្លឹងថ្លែងបន្តិចម្តងៗលើអាពាហ៍ពិពាហ៍របស់នាង ទីបំផុតមិនអាចទ្រាំបានទៀតទេស្រីរូបនេះបានសម្រេចលែងលះគ្នា។

មិនយូរប៉ុន្មានក្រោយត្រឡប់មករស់នៅលីវវិញ អ្នកស្រី Thinh បានជួបប្តីទីពីរឈ្មោះ Tien ជាបុរសអ្នកមានគំនិតគិតគូរ និងមានទ្រព្យសម្បត្តិច្រើនដែលធ្វើជំនួញពេញមួយឆ្នាំ ហើយមានទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើន។ បន្ទាប់ពីស្គាល់គ្នា អ្នកទាំងពីរបានរៀបការ ហើយអ្នកស្រីក៏មានជីវភាពធូរធារ និងសុខស្រួលដូចស្ត្រីសេដ្ឋី។
ទោះជាយ៉ាងនេះក្តី ដើម្បីអាចរៀបការជាមួយបុរសសេដ្ឋី អ្នកស្រី Thinh ត្រូវទុកកូនស្រីឲ្យឪពុកម្តាយមើលថែ និងផ្ញើប្រាក់ឧបត្ថម្ភប្រចាំខែ។ នៅពេលដែលកូនឈានចូលរៀននៅវិទ្យាល័យ ហើយមានអារម្មណ៍ថា ជំពាក់គុណកូនស្រី អ្នកស្រីក៏សម្រេចចិត្តយកគាត់ទៅរស់នៅជាមួយគាត់វិញ។
នៅពេលនេះ កូនស្រីចង់ទៅសិក្សានៅបរទេស និងរកឃើញសាលានៅអាមេរិក ហើយបានសុំម្ដាយ។ ដោយសារតែរឿងនេះហើយទើបធ្វើឲ្យប្ដីប្រពន្ធមានការមិនចុះសម្រុងគ្នា ហើយនៅទីបំផុតក៏លែងលះគ្នា។ ក្រោយពេលលែងលះ លោកស្រី ត្រូវបានស្វាមីក្រោយផ្តល់ជាសាច់ប្រាក់ចំនួន៥០០ ពាន់យន់ ផ្ទះពីរក្នុងទីក្រុង និងរថយន្តទំនើបមួយគ្រឿងប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានចំណាយទ្រព្យសកម្មភាគច្រើនរបស់នាង ដើម្បីរ៉ាប់រងថ្លៃសិក្សា និងការចំណាយលើការរស់នៅសម្រាប់កូនស្រីទៅសិក្សានៅបរទេស ដែលចំនួនសរុបមានលើសពី ១.១លានយន់ ។
លើសពីនេះកូនស្រីរបស់គាត់ បច្ចុប្បន្នជានិស្សិតផ្នែកគីមីវិទ្យានៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដែលជាសាលាមួយក្នុងចំណោមសាលាកំពូលទាំង ២០ នៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាម្តាយទោល ស្រីរូបនេះមិនអាចមានលទ្ធភាពបង់ថ្លៃសិក្សានៅមហាវិទ្យាល័យរយៈពេល ៤ ឆ្នាំរបស់កូនគាត់បានទេ។ នៅតាមផ្លូវ នាងបានសុំជំនួយពីអតីតស្វាមី ប៉ុន្តែប្តីដំបូងគាត់បានផ្តល់ឲ្យនាងត្រឹមតែ១៦០,០០០ យន់ តិចតួចពេកបើធៀបនឹងចំនួនដែលត្រូវការ។
បន្ទាប់ពីមានកង្វល់ជាច្រើនយប់ អ្នកស្រីបានទាក់ទងទៅស្ថានីយ៍ទូរទស្សន៍ ហើយបានចេញដំណើរទៅអង្វរប្រជាពលរដ្ឋឲ្យបរិច្ចាគថវិកា ដើម្បីកូនស្រីរបស់គាត់បានសិក្សានៅសាលាដ៏ល្បីរបស់អាមេរិក។ អ្នកស្រី ក៏បានទុកលេខគណនីធនាគាររបស់ខ្លួន ដោយសង្ឃឹមថានឹងទទួលបានជំនួយ។ ប៉ុន្តែអ្វីដែលនាងទទួលបានគឺការចំអករាប់មិនអស់។
មកទល់នឹងពេលនេះ គ្មាននរណាម្នាក់បានផ្តល់អំណោយដល់អតីតសេដ្ធីរូបនោះទេ មនុស្សជាច្រើននៅតែរិះគន់អ្នកស្រី ដោយខឹងសម្បារថា ឆោតល្ងង់ខ្លាំងណាស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖soha
ចុចអាន៖តារាស្រីចិនម្នាក់ ត្រូវមហាជនព្រួតថានាងផ្សាយពាណិជ្ជកម្មខុសពីការពិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


