ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Honda ប្រមូលរថយន្តជាង ៤ លានគ្រឿងមកវិញ ដោយសារប្រព័ន្ធសាំង
ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនបានប្រមូលរថយន្តរបស់ខ្លួននៅជុំវិញពិភពលោកចំនួន ៤.៥ លានគ្រឿងត្រឡប់មកវិញ ដោយសារតែមានហានិភ័យនៃការគាំងម៉ាស៊ីនបូមសាំង ។

ការប្រមូលមកវិញនេះ រួមមានរថយន្តចំនួន ២.៥៤ លានគ្រឿងនៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក ខណៈនៅឆ្នាំ ២០២១ ក្រុមហ៊ុនបានប្រមូលជាង ៦០ ម៉ឺនគ្រឿង និងឆ្នាំ ២០២០ មានចំនួនជាង ១៣ ម៉ឺនគ្រឿងដែលសុទ្ធសឹងតែមានបញ្ហាម៉ាស៊ីនបូមសាំងដូចគ្នា ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Honda ក៏បានចាប់ផ្តើមការប្រមូលរថយន្តមកវិញផងដែរនៅក្នុងប្រទេសចិន និងជប៉ុនកាលពីដើមខែធ្នូនេះ ជុំវិញបញ្ហាដូចគ្នា ។

ទន្ទឹមនោះ ការប្រមូលមកវិញនេះ រួមមានម៉ូដែលរថយន្តជាច្រើនដូចជា Honda Accord, Civic, CR-V, HR-V, Insight, Ridgeline, Odyssey, Passport និងម៉ូដែល Acura ផ្សេងៗទៀតរួមទាំង ILX, MDX, RDX, RLX, TLX និង NSX ។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Honda បានប្រមូលរថយន្តកូនកាត់ CR-V ប្រហែល ១០៦,០៣០ គ្រឿង ដោយសារហានិភ័យនៃការផ្ទុះឆេះ ដែលបង្កឡើងដោយខ្សែអាគុយឡើងកំដៅ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ New York Post
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


