ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធផ្សព្វផ្សាយចោទ អ៊ីស្រាអែល សម្លាប់អ្នកកាសែតដើម្បីបំបិទមាត់មិនឲ្យផ្សាយព័ត៌មានពិតនៅ ប៉ាឡេស្ទីន
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលមានចេតនាសម្លាប់អ្នកកាសែតនៅតំបន់ហ្គាហ្សាដើម្បីបំបិទមាត់មិនឲ្យចុះផ្សាយព័ត៌មានពិតនៅប៉ាឡេស្ទីន ជាពិសេសគឺមានបំណងរារាំងព័ត៌មានទាំងនោះមិនឲ្យផ្សាយចេញទៅដល់ដៃសាធារណៈជនទាំងក្នុងតំបន់ និងអន្តរជាតិ ។

ការចោទប្រកាន់នេះកើតមានឡើង ស្របពេលដែលចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់នៅក្នុងការបាញ់បោះពីសំណាក់កងទ័ពអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក បានកើនឡើងដល់ ៩៨ នាក់ហើយ ។
ទន្ទឹមនោះ ការកើនឡើងចំនួនអ្នកសារព័ត៌មានដែលស្លាប់បាត់បង់ជីវិតក្នុងការបាញ់បោះជិតដល់ ១០០ នាក់នេះ គឺបន្ទាប់ពីមានការស្លាប់របស់អ្នកសារព័ត៌មានម្នាក់ទៀតដែលមានឈ្មោះថា Ala Abu Muammer ខណៈព័ត៌មានលម្អិតពីការស្លាប់មួយនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ កងកម្លាំងជើងគោករបស់អ៊ីស្រាអែលបានរុលទៅជ្រៅដល់ភាគខាងជើងតំបន់ហ្គាហ្សា ហើយក៏មានការបាញ់បោះគ្នាជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាន់តែខ្លាំងទៅៗផងដែរ ខណៈអ្នកសារព័ត៌មានកាន់តែចង់ផ្ដិតយករូបភាព និងព័ត៌មានដើម្បីចុះផ្សាយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និង ៥២,៦០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


