ព័ត៌មានអន្ដរជាតិ
រកឃើញរោគសញ្ញាថ្មីបួនទៀត កើតឡើងចំពោះអ្នកឆ្លងកូវីដ
អាចមានរោគសញ្ញាបួនបន្ថែមទៀតនៃជំងឺកូវីដ១៩បន្ថែមលើរោគសញ្ញាចាស់ ដូចជាការក្អកជាប់រហូតនិងគ្រុនក្តៅ។

ការសិក្សាមួយដែលពាក់ព័ន្ធនឹងមនុស្សជាងមួយលាននាក់នៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា គ្រុនញាក់ ការបាត់បង់ចំណង់អាហារ ឈឺក្បាលនិងឈឺសាច់ដុំគឺជារោគសញ្ញាបន្ថែមដែលទាក់ទងនឹងការឆ្លងជំងឺកូវីដ១៩។
ការរកឃើញនេះគឺផ្អែកទៅលើការសាកល្បងនិងកម្រងសំណួរ ដែលប្រមូលបាននៅចន្លោះខែមិថុនាឆ្នាំ២០២០ដល់ខែមករាឆ្នាំ២០២១។ វាជាផ្នែកមួយនៃការសិក្សារបស់ React ដែលដឹកនាំដោយសកលវិទ្យាល័យ Imperial College London។

ការមានរោគសញ្ញាផ្សេងទៀតឬរោគសញ្ញាដើម មិនថាចេញរោគសញ្ញាតែមួយឬរួមបញ្ចូលគ្នាក៏ដោយ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងជំងឺកូវីដ១៩។
ប្រជាជនក្នុងប្រទេសអង់គ្លេសបច្ចុប្បន្នត្រូវបានលើកទឹកចិត្តឲ្យទៅធ្វើតេស្តរកកូវីដ ប្រសិនបើពួកគេមានរោគសញ្ញាដើមណាមួយ ដែលរួមបញ្ចូលទាំងការបាត់បង់ក្លិននិងរសជាតិផងដែរ។

ការសិក្សាក៏បានរកឃើញផងដែរថា មានរោគសញ្ញាផ្សេងៗគ្នាអាស្រ័យលើអាយុរបស់មនុស្សម្នាក់។
គ្រុនញាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងអ្នកធ្វើតេស្តវិជ្ជមានគ្រប់វ័យទាំងអស់ ខណៈអាការៈឈឺក្បាលត្រូវបានរាយការណ៍នៅក្នុងកុមារដែលមានអាយុពី៥ទៅ១៧ឆ្នាំ។
ការបាត់បង់ចំណង់អាហារ ត្រូវបានគេរាយការណ៍បន្ថែមទៀតចំពោះមនុស្សអាយុ១៨ដល់៥៤ឆ្នាំនិង អ្នកដែលមានអាយុលើសពី៥៥ឆ្នាំ។

ការឈឺសាច់ដុំភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងខ្លួនមនុស្សដែលមានអាយុចន្លោះពី១៨ដល់៥៤ឆ្នាំ។
យោងតាមការសិក្សាបានបង្ហាញថា កុមារមិនងាយមានគ្រុនក្តៅ ការក្អកជាប់រហូតនិងបាត់បង់ចំណង់អាហារទេបើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ក្រុមអ្នកវិទ្យាសាស្រ្ត WHO អះអាងថា ជំងឺកូវីដ១៩អាចមានប្រភពពីក្បាលជ្រូក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


