ព័ត៌មានអន្ដរជាតិ
ទើបចូលឆ្នាំ២០២៤ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ
តាមការផ្សាយរបស់ NHK, គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន គិតត្រឹមពេលនេះ បានឆក់យកជីវិតមនុស្សចំនួន៨នាក់ហើយ ដោយអ្នកស្លាប់ទាំងអស់គឺសុទ្ធសឹងស្ថិតនៅក្នុងខេត្ត Ishikawa ដែលជាចំណុចកណ្តាលនៃការរញ្ជួយកាលពីថ្ងៃចន្ទទី១ខែមករាឆ្នាំ២០២៤។

គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានបំផ្លាញសំណង់អគារ កាត់ផ្តាច់អគ្គិសនីចំពោះមនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋ រត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាព។
លើសពីនេះ វាក៏បង្កឲ្យមានរលកសមុទ្រកម្ពស់ប្រហែល ១ម៉ែត្រនៅតាមបណ្តោយឆ្នេរ ភាគខាងលិចដ៏វែងរបស់ជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ផងដែរ។

កងទ័ពត្រូវបានបញ្ជូនទៅតំបន់ខាងលើ ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយ ត្រូវបិទជាបន្ទាន់ បន្ទាប់ពីរញ្ជួយដីបង្កជាស្នាមប្រេះលើផ្លូវយន្តហោះ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគ្រោះរញ្ជួយដីទើបកើតឡើង ដូចនេះ ទំហំនៃការខូចខាត ក៏ដូចជាតួលេខមនុស្សស្លាប់ពិតប្រាកដ នៅតែមិនទាន់ច្បាស់ ព្រោះថា ផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់តំបន់រងផលប៉ះពាល់ខ្លាំងបំផុត ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់ណាមួយដល់ប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយនេះ។
លោកនិយាយថា “ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ សហរដ្ឋអាមេរិកនិងជប៉ុនមានចំណងមិត្តភាពដ៏ជ្រាលជ្រៅដែលបង្រួបបង្រួមប្រជាជនរបស់យើង។ យើងឈរជាមួយប្រជាជនជប៉ុនក្នុងពេលវេលាដ៏លំបាកនេះ”។

សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឈមនឹងគ្រោះរញ្ជួយដីខ្លាំងជាងគេ។ ការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារភាគឦសានប្រទេសនេះ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១១ ដោយសម្លាប់មនុស្សជិត ២០០០០នាក់ និងបំផ្លិចបំផ្លាញទីក្រុងនានា ព្រមទាំងបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាទៀតផង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ គ្រោះរញ្ជួយដីដ៏ខ្លាំងកក្រើកជប៉ុនកំពុងព្រមានពីព្យុះយក្សស៊ូណាមិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


