ព័ត៌មានអន្ដរជាតិ
កំណើនមនុស្សគ្មានផ្ទះសម្បែង និងទីជម្រកនៅ អង់គ្លេស កំពុងកើនឡើងរហ័ស ត្រឹមដើមឆ្នាំ២០២៤
មនុស្ស ១៥ នាក់ក្នុងចំណោម ១០ ម៉ឺននាក់ គឺពុំមានលំនៅដ្ឋានរស់នៅបានស្រួលនោះឡើយនៅទូទាំងប្រទេសអង់គ្លេស។ នេះបើតាមការសិក្សារបស់មូលនិធិស្រាវជ្រាវក្នុងស្រុករបស់អង់គ្លេស។

តាមទិន្នន័យពីការស្រាវជ្រាវរបស់មូលនិធិការពារតំបន់ជនបទអង់គ្លេស CPRE បានឲ្យដឹងថា ចំនួនអ្នកគ្មានផ្ទះសម្បែង ឬទីជម្រករស់នៅបានត្រឹមត្រូវនៅតំបន់ជនបទនៃប្រទេសអង់គ្លេស កើនឡើង ៤០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយករណីនេះ គឺដោយសារមានការកើនឡើងនៃតម្លៃអចលនទ្រព្យ ក៏ដូចជាវិបត្តិនៃថ្លៃចំណាយរស់នៅ។
យោងតាមការសិក្សាស្រាវជ្រាវរបស់មូលនិធិដដែល ចំនួនអ្នកគ្មានផ្ទះសម្បែង ពោលគឺរាប់តាំងពីអ្នកនៅគេងក្នុងទីវាល, គ្មានជម្រក, អ្នករស់នៅអាស្រ័យទីចល័តដោយបិតបាំង និងគ្មានជញ្ជាំងផ្ទះត្រឹមត្រូវ បានកើនឡើងសរុបជាករណីពី ១,៧២១២ ក្នុងឆ្នាំ២០១៨ ដល់ ២៤,១៤៣ ករណីនៅឆ្នាំ២០២៣ ។ ចំនួនទាំងនេះ គិតជាសរុបរួមគឺបញ្ហាមនុស្សគ្មានផ្ទះសម្បែង គឺមានភាគច្រើននៅតាមតំបន់ជនបទ ។ ដោយគិតមកត្រឹមដើមឆ្នាំ២០២៤នេះ ទិន្នន័យអ្នកគ្មានផ្ទះជម្រករស់នៅសមរម្យនៅទូទាំងអង់គ្លេសគឺកើនចំនួន ១៤ ភាគរយ ។

គួររំឭកដែរថា នៅប្រទេសអង់គ្លេស តម្លៃផ្ទះជាមធ្យមគឺចាប់ពី ៤២ ម៉ឺនផោន ប្រហែលជាង ៥០ ម៉ឺនដុល្លារអាមេរិក ។ តម្លៃផ្ទះថ្លៃនេះ គឺជាលទ្ធផលសល់ពីវិបត្តិសេដ្ឋកិច្ចដែលកើតឡើងនៅឆ្នាំ២០២២ ស្របពេលដែលតម្លៃទំនិញនៅអង់គ្លេសរាប់ទាំងថ្លៃអាហារ និងថាមពល បានកើនឡើងខ្លាំងមកជាមួយគ្នាផងដែរ ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ The Guardian, RT
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


