ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast នឹងបើករោងចក្រមួយទៀតនៅប្រទេសឥណ្ឌា
ថ្ងៃសៅរ៍ ទី៦ ខែមករា នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម (EV) VinFast បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតរោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនមួយនេះមានមហិច្ឆតាចង់ជ្រៀតចូលទីផ្សាររថយន្តធំទីបីរបស់ពិភពលោក។
VinFast និងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានព្រមព្រៀងគ្នាឆ្ពោះទៅរកការវិនិយោគមួយរហូតដល់ទំហំទឹកប្រាក់ ២ ពាន់លានដុល្លារអាមេរិក ព្រមទាំងមានការប្តេជ្ញាចិត្តថានៅក្នុង ៥ឆ្នាំដំបូងនៃគម្រោងខាងលើនេះ នឹងបង្កើនទំហំទឹកប្រាក់រហូត ៥០០ លានដុល្លារអាមេរិក ។

យោងតាមសេចក្ដីរាយការណ៍របស់ CNA បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី VinFast រួមទាំងអាគុយរបស់វា នឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយនឹងអាចបង្កើតការងារពី ៣,០០០ ទៅ ៣,៥០០ កន្លែងនៅក្នុងស្រុក។
ជាមួយគ្នានេះ Reuters បានរាយការណ៍កាលពីថ្ងៃពុធថា VinFast នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅប្រទេសឥណ្ឌាជាលើកដំបូងនៅទីក្រុង Thoothukudi ក្នុងរដ្ឋ Tamil Nadu ។
VinFast បានរំពឹងថា គម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅរដ្ឋ Tamil Nadu នឹងវិវត្តទៅជាមជ្ឈមណ្ឌលផលិតរថយន្ត EV លំដាប់ទីមួយនៅក្នុងតំបន់ ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ១៥០,០០០ គ្រឿង បើធៀបជាមួយរោងចក្រធំរបស់ខ្លួនក្នុងប្រទេសវៀតណាមផលិតបាន ២៥០,០០០ គ្រឿង ៕
ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


