ព័ត៌មានអន្ដរជាតិ
វៀតណាម ឡាវ និងថៃកំពុងប្រឈមទឹកជំនន់គួរឲ្យបារម្ភដោយសារឥទ្ធិពលព្យុះយ៉ាក់ជី
ឥទ្ធិពលខ្យល់ព្យុះទីហ្វុង យ៉ាក់ជី (Yagi) ដែលបានវាយប្រហារដំបូងនៅប្រទេសហ្វីលីពីនភាគខាងត្បូងចិនកាលពីសប្តាហ៍មុននោះ កំពុងបន្តវាយប្រហារតំបន់ភាគខាងជើង វៀតណាម ឡាវ និងថៃ ខណៈមហន្តរាយធ្ងន់ធ្ងរបំផុតកើតឡើងក្នុងប្រទេសវៀតណាម។

តាមសេចក្តីរាយការណ៍នានា ប្រទេសវៀតណាមមានមនុស្សស្លាប់យ៉ាងហោចណាស់១៤១នាក់ក្នុងហេតុការណ៍នេះគិតត្រឹមព្រឹកថ្ងៃពុធនេះ។ ឥទ្ធិពលនៃព្យុះនេះកំពុងបង្កមហន្តរាយទឹកជំនន់លិចលង់យ៉ាងធ្ងន់ធ្ងរ និងបង្កការបាក់ស្ពាន បំណាក់ដី ការខូចខាតផ្ទះសម្បែង និងកម្រិតទឹកទន្លេនៅភាគខាងជើងវៀតណាមហក់ឡើងយ៉ាងខ្លាំង។
នៅប្រទេសឡាវឯណោះវិញ ព្យុះទីហ្វុង យ៉ាកជី បានបណ្តាលឲ្យទឹកទន្លេមេគង្គកើនឡើងយ៉ាងរហ័ស។ រហូតដល់ព្រឹកថ្ងៃទី១១ខែកញ្ញា កម្រិតទឹកបានកើនឡើងយ៉ាងរហ័សនៅទន្លេ Nam Khan និងទន្លេមេគង្គដែលកំពុងបង្កការគំរាមកំហែងលិចលំនៅឋានរបស់ប្រជាពលរដ្ឋ និងឈានទៅលិចក្រុងដែលបានចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក។ យោង The Laotian Times យោងហោចណាស់មនុស្សម្នាក់បានស្លាប់ដោយសារទឹកជំនន់ ខណៈប្រជាជនរាប់រយនាក់រងផលប៉ះពាល់។
សារព័ត៌មានថៃ Khaosod English បានរាយការណ៍នៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ បានឲ្យដឹងថា ខេត្តឈៀងម៉ៃ ខេត្តឈៀងរ៉ៃស្ថិតនៅភាគខាងជើងប្រទេស បានរងផលប៉ះពាល់ដោយសារឥទ្ធិពលព្យុះយ៉ាកជីនេះ។ ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងម៉ៃ បានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ឥទ្ធិពលភ្លៀងខ្លាំងដោយសារព្យុះយ៉ាក់ជីបានបង្កឧបទ្ទវហេតុបាក់ដីក្នុងតំបន់២ផ្សេងគ្នាប៉ះពាល់មនុស្ស៧នាក់ ក្នុងនោះ២នាក់បានបាត់បង់ជីវិត៕

ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


