ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីដឹកជញ្ជូន សិង្ហបុរី រងបទចោទប្រកាន់ពុករលួយ ជាករណីដ៏កម្រក្នុងប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍
រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី លោក Subramaniam Iswaran ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះពីបទពុករលួយ ហើយនេះជាករណីកម្របំផុតក្នុងប្រព័ន្ធអភិបាលកិច្ចនៃប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍មួយនេះ ។

ប្រភពសារព័ត៌មានអង់គ្លេស BBC និង CNA របស់សិង្ហបុរីបានឲ្យដឹងដូចគ្នាថា លោករដ្ឋមន្រ្តី Iswaran បានច្រានជំទាស់នឹងបទចោទប្រកាន់ខ្លួនសរុបរួមរហូតដល់ទៅ ២៧ ករណីពីបទទទួលសំណូក ។ ពិសេសនោះគឺការចោទប្រកាន់ពាក់ព័ន្ធនឹងទទួលយកផលប្រយោជន៍ ជាថ្នូរនឹងផ្តល់សិទ្ធិពិសេសផ្សេងៗក្នុងអាជីវកម្ម ដល់មហាសេដ្ឋីជនជាតិម៉ាឡេស៊ី Ong Beng Seng ដែលរកស៊ី និងកាន់កាប់សិទ្ធិក្រុមហ៊ុន Singapore Grand Pix និង Singapore GP ក្នុងប្រទេសសិង្ហបុរី ។
ក្នុងចំណោមករណីចោទប្រកាន់ទាំងនោះ សារព័ត៌មានសិង្ហបុរីជាច្រើនបានលើកបង្ហាញករណីដែលលោកបានទទួលសំណូកពីមហាសេដ្ឋីរួមមានសំបុត្រជើងហោះហើរពីក្រុងដូហា មកសិង្ហបុរី, សំបុត្រចូលរួមកម្មវិធីព្រឹត្តិការណ៍នានា ក៏ដូចជាការស្នាក់នៅសណ្ឋាគារប្រណីត ក្នុងទំហំជាទឹកប្រាក់ ១៦៦,០០០ ដុល្លារសិង្ហបុរី (ប្រហែលជាង ១០ ម៉ឺនដុល្លារអាមេរិក) ។ យ៉ាងណាមិញ លោក Iswaran បានលាលែងពីតំណែងរបស់ខ្លួន ក្រោយពីមានរឿងអាស្រូវទាំងនេះ ។

គួររំឭកផងដែរថា សិង្ហបុរីជាប្រទេសដែលចូលក្នុងចំណាត់ថ្នាក់ប្រទេសមានអំពើពុករលួយតិចបំផុតទី៥ លើពិភពលោក គិតត្រឹមឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យសន្ទស្សន៍អំពើពុករលួយ ពីអង្គការតម្លាភាពអន្តរជាតិ (TI) នៃចំណាត់ថ្នាក់អំពើពុករលួយពី ១៨០ ប្រទេស ។ ហើយការផ្ទុះរឿងអាស្រូវពុករលួយនេះ គឺជាករណីកម្របំផុតមួយក្នុងប្រព័ន្ធអភិបាលកិច្ចសាធារណរបស់ប្រទេសនេះ ៕

អត្ថបទដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


