ព័ត៌មានអន្ដរជាតិ
សិង្ហបុរីតាមចាប់ខ្លួនបុរសចិន មានសញ្ជាតិខ្មែរ ២រូប ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់
អាជ្ញាធរសិង្ហបុរីកំពុងស្វែងរកជនសង្ស័យពីរនាក់ទៀត ដែលពាក់ព័ន្ធនឹង ករណីលាងលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ក្រុមទុចរិត ដែលត្រូវបានរកឃើញកាលពីឆ្នាំមុន ។ ហើយទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស និងបង្កកទាក់ទិននឹងករណីលាងលុយនេះបានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារសិង្ហបុរី (២.២ ពាន់លានដុល្លារអាមេរិក)។

ថ្ងៃសុក្រ ទី១៩ ខែមករា នេះសមត្ថកិច្ចសិង្ហបុរីបាននិយាយថា ដីកាចាប់ខ្លួន និងលិខិតក្រហម (Interpol Red Notices) បានបង្ហាញអំពីបុរសដើមកំណើតចិន មានសញ្ជាតិខ្មែរ ពីររូប ឈ្មោះ Su Yongcan អាយុ ៣៣ ឆ្នាំ និង Wang Huoqiang អាយុ ២៩ ឆ្នាំ បានជាប់ពាក់ព័ន្ធពីបទល្មើសលាងលុយកខ្វក់ ។
ប្រភពដដែលបានឱ្យដឹងទៀតថា បុរសទាំងពីរនាក់ខាងលើនេះ បានចាកចេញពីសិង្ហបុរី មុនពេលប៉ូលិសចាប់ផ្ដើមប្រតិបត្តិការបង្ក្រាបបទល្មើសលាងលុយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣ ។
ជាមួយគ្នានេះ កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រតិបត្តិការសម្អាតបទល្មើសលាងលុយក្នុងប្រទេសរបស់ខ្លួន គឺចាប់ផ្ដើមពីការបិទមិនឱ្យមានសកម្មភាពទិញអចលនទ្រព្យ និងយានយន្ត (ទិញចោល) ។ ហើយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើ និងបក្សពួកផ្សេងទៀត ត្រូវបានគេរកឃើញថា ពួកគេបានទិញអចលនទ្រព្យ (ទិញចោល) ចំនួន ៥៥កន្លែង, យានជំនិះចំនួន ១៥ គ្រឿង, កាបូបប្រណីតចំនួន ១៨៩, មាស ៣៤ ដុំ និង នាឡិកាដៃប្រណីត ៥គ្រឿង ដែលមានតម្លៃសរុបជាង ៣ ពាន់លានដុល្លារសិង្ហបុរី (២.២ ពាន់លានដុល្លារអាមេរិក) ពេលនេះទ្រព្យសម្បត្តិទាំងនោះត្រូវបានរឹបអូស និងបង្កក ។
សូមរំឮកផងដែរថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ជនបរទេស ១០នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ត្រូវបានចាប់ខ្លួនក្នុងការឆ្មក់ចូលពីសំណាក់ក្រុសមត្ថកិច្ចជំនាញ ដែលធ្វើឡើងនៅខុនដូឈ្មោះ Good Class Bungalows និងទីតាំងដីមួយកន្លែង។ បើតាមរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Josephine Teo បានប្រាប់សភា កាលពីខែតុលា ឆ្នាំ២០២៣ថា ប្រតិបត្តិការបង្ក្រាបករណីលាងលុយកខ្វក់នាពេលនោះ ទំនងមិនមែនតែនៅក្នុងប្រទេសសិង្ហបុរីតែមួយប៉ុណ្ណោះទេ អាចនៅទូទាំងពិភពលោកផងដែរ ។ ជនសង្ស័យទាំង១០នាក់ ដែលបានចាប់ខ្លួននោះ មានដើមកំណើតជាជនជាតិចិន ប៉ុន្តែមានសញ្ជាតិ និងកាន់លិខិតឆ្លងដែននៃប្រទេសដូចជា Cyprus និងកម្ពុជា ត្រូវបានតុលាការចោទប្រកាន់ ពីបទលាងលុយកខ្វក់ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


