ព័ត៌មានអន្ដរជាតិ
ប៉ូលិស វៀតណាម តាមចាប់មេអណ្ដើកជួញដូរមនុស្ស ៥ នាក់ចូលទឹកដី ឡាវ
អាជ្ញាធរប៉ូលិសខេត្ត Gia Lai ភាគកណ្តាលនៃប្រទេសវៀតណាម បានប្រកាសតាមចាប់ស្ត្រីវ័យ ២៥ ឆ្នាំម្នាក់ឈ្មោះ Vu Thi Khanh Huyen ដោយចោទប្រកាន់ពីបទឆបោក និងជួញដូរមនុស្ស ៥ នាក់ លក់ឲ្យអាជីវកម្មល្បែងអនឡាញនៅក្នុងទឹកដីឡាវ ។ នេះបើយោងតាមសារព័ត៌មាន VN Express ។

តាមរបាយការណ៍ពីប៉ូលិសបានឲ្យដឹងថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ស្រ្តីឈ្មោះ Huyen បានបញ្ចុះបញ្ចូលជនរងគ្រោះខាងលើដែលមានអាយុខ្ទង់ ២៣ ទៅ ២៦ ឆ្នាំដោយសន្យាឲ្យពួកគេបានធ្វើការនៅក្នុងក្រុមហ៊ុនកែសម្ផស្សមួយកន្លែងក្នុងទឹកដីប្រទេសមីយ៉ាន់ម៉ា ដែលឈ្មោះ Huyen អះអាងថាជាក្រុមហ៊ុនរបស់ខ្លួន។
ជនរងគ្រោះទាំង ៥ នាក់បានជឿជាក់លើនាង Huyen ហើយយល់ព្រមទៅធ្វើការ ដោយមានមេក្លោងរូបនេះជាអ្នករៀបចំឯកសារប៉ាស្ព័រ និងសំបុត្រយន្តហោះទៅទីក្រុង Yangon ក្នុងឆ្នាំ ២០២៣ កន្លងទៅ ។ ក្រោយពេលចូលដល់ទឹកដីមីយ៉ាន់ម៉ា ឈ្មោះ Huyen បានរឹបអូសយកប៉ាស្ព័រជនរងគ្រោះ ហើយដាក់បញ្ជូនពួកគេក្នុងឡាន រួចជួញដូរលក់ទៅក្នុងទឹកដីប្រទេសឡាវ ។
នៅក្នុងទឹកដីឡាវ Huyen បានលក់ជនរងគ្រោះឲ្យក្រុមហ៊ុនល្បែងអនឡាញខុសច្បាប់ ដែលពួកគេត្រូវបានចាក់សោរបង្ខាំង និងបង្ខំឲ្យប្រព្រឹត្តសកម្មភាពបោកបញ្ឆោតតាមអនឡាញ តាមរយៈល្បែងស៊ីសង និងគេងបន្លំលុយអ្នកលេងល្បែងភ្នាល់ ខណៈអ្នកណាដែលមិនព្រមធ្វើតាមនឹងត្រូវរងទារុណកម្មផ្សេងៗ ។
របាយការណ៍ប៉ូលិសបន្ថែមថា ករណីជនរងគ្រោះដែលចង់ឲ្យគេដោះលែងត្រឡប់ទៅផ្ទះវិញ គឺត្រូវបង់លុយប្រមាណ ២១០ លានដុង (ប្រហែល ៨,៥៥០ ដុល្លារ) ។

ក្រោយពេលត្រូវប៉ូលិសចោទពាក់ព័ន្ធនឹងករណីខាងលើនេះ ជនជាប់ចោទ Huyen បានរត់គេចខ្លួន និងភៀសខ្លួនចេញពីប្រទេស ។ យ៉ាងណាក្តី ប៉ូលិសខេត្ត Gia Lai របស់វៀតណាម បានចេញដីកាអនុញ្ញាត ក្នុងករណីនរណាបានឃើញ Huyen គឺអាចឃាត់ខ្លួននាង និងទាក់ទងមកខាងប៉ូលិសតែម្តង ។
គួររំឭកថា ការជួញដូរមនុស្សក្រោមរូបភាពផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាការគំរាមកំហែងសន្តិសុខសុវត្ថិភាពក្នុងតំបន់ ដែលមានបណ្តាញឧក្រិដ្ឋជន រកស៊ីបញ្ឆោតមនុស្សធ្វើការខុសច្បាប់ក្នុងសកម្មភាពផ្សេងៗ ជាក់ស្តែងមនុស្សរាប់រយ រាប់ពាន់នាក់បានធ្លាក់ខ្លួនជាជនរងគ្រោះ ដោយសារការបោកបញ្ឆោតជាប្រព័ន្ធរបស់ក្រុមរកស៊ីទុច្ចរិត៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


