ព័ត៌មានអន្ដរជាតិ
តើសង្គ្រាមក្នុងឧបទ្វីបកូរ៉េ អាចនឹងកើតឡើងពិតមែនឬទេ?
កាលពីសប្តាហ៍មុន អ្នកវិភាគដ៏ល្បីឈ្មោះពីរនាក់បាននិយាយថា លោក គីម ជុងអ៊ុន បានលុបចោលគោលដៅសំខាន់នៃការផ្សះផ្សា និងបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ហើយអាចនឹងត្រៀមយុទ្ធសាស្ត្រធ្វើសង្គ្រុាម ។
តើការលើកឡើងខាងលើ អាចទៅរួចទេ? ហើយស្ថានភាពឧបទ្វីបកូរ៉េអាចផ្សះផ្សាបាន ឬអត់?
លោក Robert L Carlin អតីតអ្នកវិភាគ CIA និងលោក Siegfried S Hecker អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ទាំងពីរនាក់នេះ ធ្លាប់បានទៅស្វែងយល់នៅកូរ៉េខាងជើងច្រើនដង ហើយរហូតដល់សរសេរអត្ថបទវិភាគមួយមានខ្លឹមសាររួមថា គីម ជុងអ៊ុន ពេលនេះមិនខុសពីជីតារបស់គាត់កាលពីឆ្នាំ ១៩៥០ ឡើយ គឺកំពុងសម្រេចចិត្តរៀនចំយុទ្ធសាស្ត្រធ្វើសង្គ្រាមនៅឧបទ្វីបកូរ៉េ ។

យ៉ាងណាមិញ ចំពោះការលើកឡើងខាងលើ ហាក់ដូចជាមិនទទួលបានការគាំទ្រឡើយពីសំណាក់អ្នកជំនាញ ៧នាក់ផ្សេងទៀតនៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ។ លោក Christopher Green អ្នកឃ្លាំមើលកូរ៉េមកពី Crisis Group ដែលមានមូលដ្ឋាននៅប្រទេសហូឡង់និយាយថា “ការប្រថុយនឹងរបបសង្គ្រាម គឺពុំមែនជាលទ្ធផលល្អឡើងសម្រាប់កូរ៉េខាងជើង ហើយប្រជាជនពួកគេក៏មិនមែនជាប្រជាជនដែលស្រឡាញ់សង្គ្រាមដែរ ។ លោកបន្តថាជាក់ស្ដែង រាល់សកម្មភាពគឃ្លើនរបស់កូរ៉េខាងជើង ដែលតែងតែចង់បង្ហាញឥទ្ធិពលរបស់ខ្លួនទៅលោកខាងលិចនោះ គឺតែងតែរងសម្ពាធនយោបាយនៅក្នុងប្រទេសរបស់ខ្លួនជានិច្ច ។
យ៉ាងណាមិញ យោងតាមអ្នកឃ្លាំមើលយ៉ាងជិតស្និទ្ធនូវសកម្មភាពកូរ៉េខាងជើងបានកត់សម្គាល់ឃើញថា សារចេញពីទីក្រុងព្យូងយ៉ាង ហាក់ដូចជាខុសប្លែងពីពេលមុនៗ ខណ:ដែលរាល់លើកការគម្រាមរបស់លោក គីម ជុងអ៊ុន គឺជាការប្រាស់អាវុធនុយក្លែអ៊ែ ប៉ុន្តែសារគម្រាមកំហែងថ្មីនេះ មានន័យត្រង់ថា “សង្គ្រាមនៅឧបទ្វីបកូរ៉េ អាចនឹងកើតឡើងគ្រប់ពេល” ។ អ្នកឃ្លាំមើលក៏បានចង្អុលបង្ហាញផងដែរថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការង្ហាគសព្វាវុធទំនើបៗចុងក្រោយ ដូចជា មីស៊ីលថាមពលខ្លាំង និងនាវាគ្មានមនុស្សបើកវាយប្រហារក្រោមបាតសមុទ្រ ជាដើម ។
ជាមួយគ្នានេះដែរ លោក Peter Ward អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសកលវិទ្យាល័យ Kookmin ក្នុងទីក្រុងសេអ៊ូល មានប្រសាសន៍ថា សកម្មភាពរបស់កូរ៉េខាងជើងកន្លងមក ដូចជាការបាញ់មីស៊ីស នៅតំបន់ព្រំដែន និងការបិទបណ្ដាញការទូត គឺកំពុងផ្ដាច់សាច់ឈាមកូរ៉េទាំងពីរ ដែលមានដូនតាជាមួយគ្នា ។ លោកបន្តថា លោក គីម ជុងអ៊ុន បានប្រកាសសារតាមទីសាធារណៈ ជាពិសេសតាមដំបន់ព្រំដែន ថា លោកនឹងកម្ទេចវិមាន Reunification Arch នៅទីក្រុងព្យុងយ៉ាង ដែលជាវិមានតំណាងឱ្យស្មារតីផ្សះផ្សាជាតិ (កូរ៉េខាងត្បូង-កូរ៉េខាងជើង) សាងសង់ក្នុងឆ្នាំ ២០០១ ផ្ដើមគំនិតដោយលោក គីម អ៊ីលស៊ុង ។

ប្រភពបន្តថា លោក គីម អ៊ីលស៊ុង ដែលធ្លាប់ជាអ្នកប្រឡូកចូលក្នុងសង្រ្គាមនៅឆ្នាំ ១៩៥០ ប៉ុន្តែគាត់ក៏ជាមនុស្សម្នាក់ដែលមានគំនិតថា “នៅពេលណាមួយ ប្រជាជនកូរ៉េខាងជើងនឹងរួបរួមគ្នាជាមួយសាច់ញាតិភាគខាងត្បូងរបស់ពួកគេម្តងទៀត” ។យ៉ាងណាក៏ដោយ តាមការអង្កេតរបស់អ្នកជំនាញបានឱ្យឃើញថា សម្រាប់លោក គីម ជុងអ៊ុន ដែលជាចៅប្រុសរបស់គាត់(គីម អ៊ីលស៊ុង) ឥឡូវនេះបានជ្រើសរើសមិនទទួលស្គាល់កូរ៉េខាងត្បូងជាសាច់ញាតិ ដែលសកម្មភាពនេះទំនងលោកចង់បែងចែងឱ្យដាច់ តាមរយ:សកម្មភាពយោធា ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ BBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


