ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ រកឃើញសត្វកន្លាតប្រភេទថ្មី ជាប់ចំណាត់ថ្នាក់ធំជាងគេបង្អស់
ក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វកន្លាតប្រភេទថ្មីមកពីតៃវ៉ាន់ ដែលមានប្រវែងខ្លួន៥សង់ទីម៉ែត្រ ជាប្រភេទសត្វធំជាងគេបំផុតក្នុងគ្រួសារកន្លាតបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយពីអ្នកស្រាវជ្រាវជប៉ុនម្នាក់ បានបង្ហោះលើគណនីផ្ទាល់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
Shizuma Yanagisawa គឺជាអ្នកស្រាវជ្រាវសត្វកន្លាតអាយុ ២៨ ឆ្នាំមកពីទីក្រុង Iwata ខេត្ត Shizuoka របស់ប្រទេសជប៉ុន ដោយបញ្ចាក់ថា សត្វកន្លាតប្រភេទថ្មីចំនួនពីរត្រូវបានគេរកឃើញនាពេលថ្មីៗនេះ ដែលមួយក្នុងចំណោមនោះមកពីតៃវ៉ាន់ និងជាពូជធំបំផុតផងដែរ។

លោក Shizuma បាននិយាយថា កន្លាតដែលរកឃើញថ្មីៗបំផុតគឺ “សត្វកន្លាតប្រភេទ Formosan (Periplaneta) ដែលរស់នៅក្នុងព្រៃដ៏ធំសម្បើម វាមានប្រវែងខ្លួនរហូតដល់ ៥៤.៥ មិល្លីម៉ែត្រ ឬជិត ៥ សង់ទីម៉ែត្រ ដែលមានទំហំធំជាងសត្វកន្លាតអាមេរិក។
ក្នុងពេលជាមួយគ្នានោះ យោងតាមការស្រាវជ្រាវដដែលនិងបានចុះផ្សាយដោយសារព័ត៌មានជប៉ុន បញ្ចាក់ទៀតថា បន្ថែមពីលើក្រុមស្រាវជ្រាវរកឃើញកន្លាត Formosan ពួកគេក៏បានរកឃើញសត្វកន្លាតប្រភេទថ្មីពីកោះ Borneo របស់ម៉ាឡេស៊ីផងដែរ។
លោក Shizuma ប្រធានក្រុមស្រាវជ្រាវបានបង្ហាញពីអារម្មណ៍របស់គាត់ ពេលជួបជាមួយសត្វកន្លាតទាំងពីរថា “ដំបូងឡើយ ខ្ញុំពិតជាភ្ញាក់ផ្អើលពេលឃើញរូបភាពចម្លែកៗនៅក្នុងឈុតខ្លីៗ មុនពេលទទួលបានចម្លើយអំពីប្រភេទសត្វថ្មីនេះ។ លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានស្វាគមន៍យ៉ាងខ្លាំង”។
យ៉ាងណាមិញ នៅពេលបច្ចុប្បន្ន ឧទ្យានសង្កេតធម្មជាតិសត្វល្អិត Longyang ប្រភេទសត្វកន្លាតដែលទើបរកឃើញថ្មីត្រូវបានដាក់តាំងបង្ហាញ សម្រាប់សាធារណជន និងអ្នកដែលចាប់អារម្មណ៍ ដែលអាចអញ្ជើញមកទស្សនាបានផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀននៅថៃ ពិន័យសិស្ស៣៦នាក់ ដោយប្រើម្ចុលចាក់មាត់ ខណៈក្មេងមានវ័យត្រឹម៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


