ព័ត៌មានអន្ដរជាតិ
ប៉ូលិស អាមេរិក ចាប់ខ្លួនបុរស ៥ នាក់ សង្ស័យបាញ់សម្លាប់មនុស្សនៅរដ្ឋ California
ប៉ូលិសសហរដ្ឋអាមេរិកបានចាប់ខ្លួនមនុស្ស ៥ នាក់ បន្ទាប់ពីសាកសពជាច្រើនស្លាប់ដោយសារត្រូវគ្រាប់ ត្រូវបានគេរកឃើញនៅក្នុងតំបន់វាលខ្សាច់ដាច់ស្រយាល Mojave ភាគខាងត្បូងរដ្ឋ California ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី៣០ ខែមករានេះ ។

សាកសពចំនូន ៦ នាក់ត្រូវបានរកឃើញ បន្ទាប់ពីជនរងគ្រោះដោយគ្រាប់កាំភ្លើងម្នាក់បានទូរសព្ទទៅក្រុមសង្គ្រោះបន្ទាន់ បន្ទាប់មកប៉ូលិសបានបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់កន្លែងឧក្រិដ្ឋកម្មនោះ ខណៈក្រុមអ្នកស៊ើបអង្កេតនៅការិយាល័យតម្រួត San Bernardino បាននិយាយថា ជម្លោះនេះហាក់ដូចជាពាក់ព័ន្ធនឹងការផលិតកញ្ឆាខុសច្បាប់ ។

សាកសពបុរសទាំងអស់ត្រូវបានគេរកឃើញកាលពីថ្ងៃទី២៣ ខែមករានៅលើផ្លូវហាយវេមួយកន្លែងដែលមានទីតាំងនៅក្នុងតំបន់ San Bernardino County ។ ជនរងគ្រោះទាំង ៦ នាក់បានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង ក្នុងនោះសាកសពបុរស ៤ នាក់ត្រូវបានរកឃើញនៅក្បែរគ្នា ម្នាក់នៅដាច់ដោយឡែកពីគេ ខណៈម្នាក់ទៀតស្ថិតនៅក្នុងរថយន្ត ។ រហូតមកដល់ពេលនេះ ជនរងគ្រោះទាំង ៤ នាក់ក្នុងចំណោម ៦ នាក់ត្រូវបានកំណត់អត្តសញ្ញាណបានហើយ ។

ទន្ទឹមនោះ កាំភ្លើងចំនួន ៨ ដើមត្រូវបានរឹបអូសដោយអ្នកស៊ើបអង្កេត និងកំពុងត្រូវបានធ្វើតេស្តដើម្បីកំណត់ថាតើអាវុធទាំងនោះត្រូវបានប្រើក្នុងការបាញ់សម្លាប់ឬអត់ ខណៈដែលប៉ូលិសបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើការសម្លាប់នេះជាស្នាដៃក្រុមឧក្រិដ្ឋជន ឬពាក់ព័ន្ធនឹងក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ឬកញ្ឆានោះទេ ប៉ុន្តែបានជំនួសមកវិញដោយចាត់ទុកថាជា “ឧក្រិដ្ឋកម្មដែលបានរៀបចំទុក្ខមុន” ។ ចំណែកបុរសទាំង ៥ នាក់ដែលត្រូវបានចាប់ខ្លួន ត្រូវបាននាំយកមកដើម្បីស៊ើបអង្កេតលើករណីនេះហើយ ។

គួរបញ្ជាក់ថា កញ្ឆានៅក្នុងរដ្ឋ California គឺរបស់ស្របច្បាប់មួយចំពោះមនុស្សពេញវ័យក្នុងការទិញ និងប្រើប្រាស់ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ យោងតាមការិយាល័យតម្រួតបានឲ្យដឹងថា កាលពីឆ្នាំមុន ប៉ូលិសក្នុងតំបន់ San Bernardino នេះបានអនុវត្តដីកាចំនួន ៤១១ ករណីដើម្បីបើកប្រតិបត្តិការកញ្ឆាខុសច្បាប់ និងរឹបអូសបានថ្នាំញៀនចំនួន ៣៤,០០0 គីឡូក្រាម៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


