ព័ត៌មានអន្ដរជាតិ
អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ
អាជ្ញាធរវៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រដើម្បីការពារឧប្បត្តិហេតុដែលអាចនឹងកើតឡើងនឹកស្មានដលនៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ៣០ ខែមករា ។

ប្រភពបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ធ្វើដំណើរទស្សនកិច្ចផ្លូវការណ៍ ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ។ ហើយទង្វើនេះត្រូវបានគេចាត់ទុកថា ជាការប្រថុយនឹងភាពមិនពេញចិត្តពីសំណាក់អាជ្ញាធរចិន។
របាយការណ៍បញ្ជាក់ថា កិច្ចសហប្រតិបត្តិការខាងលើរវាងវៀតណាម និងហ្វីលីពីននឹងអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រនៃប្រទេសទាំងពីរធ្វើការបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីពង្រឹងការអនុវត្តបេសកកម្មរួមប្រកបដោយប្រសិទ្ធភាព ។

ប្រធានាធិបតី Marcos Jr. បាននិយាយថា ប្រសិនសមុទ្រចិនខាងត្បូងនៅតែជាតំបន់ជម្លោះនោះ ហ្វីលីពីនប្ដេជ្ញាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងទប់ទល់នឹងការញុះញង់។ រួមជាមួយនឹងការស្វែងរកដំណោះស្រាយជាមួយប្រទេសចិនតាមរយៈការចរចាដោយសន្តិវិធីក្នុងនាមប្រទេសដែលមានសេចក្តីថ្លៃថ្នូរស្មើគ្នា។
សូមបញ្ជាក់ថា វៀតណាម និងហ្វីលីពីន គឺជាអ្នកបះបោរនៅសមុទ្រចិនខាងត្បូង ដែលតែងតែប្រឈមមុខជាមួយឆ្មាំឆ្នេរសមុទ្ររបស់ចិន ហើយប្រការនេះបាននាំឱ្យមានជម្លោះនិងបន្តធ្លាក់ចុះទំនាក់ទំនងជាមួយចិន ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ Khaosod
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


