ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា ប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន
មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី៣១ ខែមករា នេះ បានបន្តដាក់ប្រទេសក្នុងភាពអាសន្ន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ។ ហើយ ខណៈពេលនេះរបបយោធាកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការបះបោរបង្ហូរឈាមពីសំណាក់ប្រជាជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
លោក Min Aung Hlaing ប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន បានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលប្រាំមួយខែបន្ថែមទៀត ដើម្បីបំពេញភារកិច្ចចាំបាច់ ដែលលោកចាត់ទុកថា”ដើម្បីនាំប្រទេសជាតិទៅកាន់ស្ថានភាពធម្មតានៃស្ថិរភាព និងសន្តិភាព” ។

របាយការណ៍ពី រ៉យទ័រ បានបង្ហាញថា អំឡុងពេលនេះ របបយោធាមីយ៉ាន់ម៉ា បានដាក់ពង្រាយកាំភ្លើងធំ និងយន្តហោះចម្បាំងធុនធ្ងន់ ដើម្បីព្យាយាមបង្ក្រាបក្រុមជីវពលសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល និងកងទ័ពជនជាតិភាគតិច ដែលតែងតែលួចឆ្មក់វាយប្រហារ រហូតស្ទើរតែធ្វើឱ្យពួកយោធាស្ទើតែបាក់ស្បាតម្ដងៗ ។
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនមីយ៉ាន់ម៉ាប្រហែល ២.៣ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ។ ហើយជាមួយគ្នានោះ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជិតខាង ក៏ដូចជាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ព្យាយាមផ្តួចផ្តើមការសន្ទនា យ៉ាងណាក៏ដោយ ក៏មិនឃើញបានផលអ្វីបន្តិចសោះ ដោយរបបយោធាបានបដិសេធមិនចរចា ។
សូមបញ្ជាក់ថា ការពន្យារពេលនៃការគ្រប់គ្រងគ្រាអាសន្នក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងនៅមុនថ្ងៃខួបលើកទី ៣ នៃរដ្ឋប្រហារដណ្ដើមអំណាចពីសំណាក់របបយោធា គ្រប់គ្រងដោយលោក Min Aung Hlaing ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


