ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមលក់សព្វាវុធតម្លៃ៤ពាន់លានដុល្លារ ឲ្យឥណ្ឌា
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២ខែកុម្ភៈ, ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធចំនួន៣១គ្រឿង ព្រមទាំងមីស៊ីលនិងគ្រឿងបរិក្ខារផ្សេងទៀត ទៅឲ្យប្រទេសឥណ្ឌាក្នុងតម្លៃ៤ពាន់លានដុល្លារ។

តាមពិតទៅ កិច្ចព្រមព្រៀងលក់យន្តហោះគ្មានមនុស្សបើក MQ-9B Predator ត្រូវបានប្រកាសតាំងពីអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែមិថុនាឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែមកដល់ខែធ្នូ កិច្ចព្រមព្រៀងត្រូវជាប់គាំង បន្ទាប់ពីគណៈកម្មការព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមស៊ើបអង្កេតផែនការធ្វើឃាតជនជាតិឥណ្ឌា លើទឹកដីអាមេរិក។
ឥឡូវ សភាអាមេរិក បានសម្រេចអនុញ្ញាតចំពោះកិច្ចព្រមព្រៀងនេះហើយ ដោយក្នុងនោះក៏មានការលក់ដូចជាយន្តហោះគ្មានមនុស្សបើក MQ-9B SkyGuardian ប្រដាប់អាវុធចំនួន៣១គ្រឿង, មីស៊ីល AGM-114R Hellfire ចំនួន១៧០គ្រាប់, គ្រាប់បែកឡាស៊ែរទំហំតូច៣១០គ្រាប់ ព្រមទាំងឧបករណ៍ទំនាក់ទំនងនិងឈ្លបយកការណ៍ជាច្រើនគ្រឿងទៀត ហើយបើយោងតាមមន្ទីរបញ្ចកោណ ក្រុមហ៊ុន General Atomics Aeronautical Systems នឹងជាអ្នកម៉ៅការសំខាន់ សម្រាប់កិច្ចព្រមព្រៀងនេះ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងដែលី ថារៀបចំផែនការធ្វើឃាតពលរដ្ឋអាមេរិកម្នាក់ ដែលតស៊ូមតិសម្រាប់រដ្ឋ Khalistan ដែលជារដ្ឋ Sikh ឯករាជ្យផ្តាច់ចេញពីប្រទេសឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសឥណ្ឌា បានចេញមុខបដិសេធហើយបដិសេធទៀតថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីនឹងគម្រោងឃាតកម្មនោះទេ។ ក្រសួងក៏និយាយដែរថា គណៈកម្មាធិការស៊ើបអង្កេតកម្រិតខ្ពស់មួយ ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេត និងដោះស្រាយកង្វល់សន្តិសុខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ពាក់ព័ន្ធការលក់អាវុធឯណោះវិញ កាលពីឆ្នាំទៅ អាមេរិក កើបលុយ២៣៨ពាន់លានដុល្លារពីការលក់សព្វាវុធ ព្រោះតែតម្រូវការហក់ឡើងខ្ពស់ពេក ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
តាមការបញ្ជាក់ពីក្រសួងការបរទេស រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចរចាលក់អាវុធដោយផ្ទាល់ក្នុងទំហំទឹកប្រាក់៨១ពាន់លានដុល្លារ ពោលគឺកើនឡើង៥៦% បើធៀបនឹងឆ្នាំ២០២២ ខណៈចំនួននៅសល់ គឺជាការលក់ផ្ទាល់ ដោយក្រុមហ៊ុនការពារជាតិអាមេរិកទៅឲ្យបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


