ព័ត៌មានអន្ដរជាតិ
ឆ្នាំមុន អាមេរិក កើបលុយច្រើនសន្ធឹក ពីការលក់សព្វាវុធ
ព្រោះតែតម្រូវការហក់ឡើងខ្ពស់ពេក ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យការលក់ចេញសព្វាវុធរបស់អាមេរិកកាលពីឆ្នាំមុន ឈានដល់កម្រិតកំណត់ត្រាជាមួយទំហំទឹកប្រាក់២៣៨ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអង្គារទី៣០ខែមករា។

តាមការបញ្ជាក់ពីក្រសួងការបរទេស រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចរចាលក់អាវុធដោយផ្ទាល់ក្នុងទំហំទឹកប្រាក់៨១ពាន់លានដុល្លារ ពោលគឺកើនឡើង៥៦% បើធៀបនឹងឆ្នាំ២០២២ ខណៈចំនួននៅសល់ គឺជាការលក់ផ្ទាល់ ដោយក្រុមហ៊ុនការពារជាតិអាមេរិកទៅឲ្យបរទេស។
បច្ចុប្បន្ន អ្នកជិតខាងរបស់អ៊ុយក្រែនគឺប្រទេសប៉ូឡូញ កំពុងខិតខំធ្វើទំនើបកម្មយោធារបស់ខ្លួន ហើយបានក្លាយជាអ្នកទិញធំបំផុតរបស់អាមេរិក។

តាមរបាយការណ៍របស់ក្រសួង, ប៉ូឡូញបានទិញឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ១២ពាន់លានដុល្លារ ហើយថែមទាំងចំណាយ ១០ពាន់លានដុល្លារសម្រាប់ប្រព័ន្ធបាញ់កាំភ្លើងធំ HIMARS និង ៣.៧៥ពាន់លានដុល្លារសម្រាប់រថក្រោះ M1A1 Abrams ទៀតផង។ ទីក្រុងវ៉ាសូវី ក៏ចំណាយ៤ពាន់លានដុល្លារលើប្រព័ន្ធបញ្ជាការប្រយុទ្ធដែនអាកាស និងមីស៊ីលផងដែរ។
ទន្ទឹមនោះ ប្រទេសអាល្លឺម៉ង់ បានចំណាយប្រាក់៨.៥ពាន់លានដុល្លារទិញឧទ្ធម្ភាគចក្រ Chinook រីឯប៊ុលហ្គារី ចាយ១.៥ពាន់លានដុល្លារទិញរថពាសដែក Stryker ចំណែកន័រវែស ទិញឧទ្ធម្ភាគចក្រពហុមុខងារតម្លៃ១ពាន់លានដុល្លារ ខណៈសាធារណរដ្ឋឆែក ទិញយន្តហោះចម្បាំង F-35 អស់ប្រាក់៥.៦ពាន់លានដុល្លារ។

រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន អះអាងហើយអះអាងទៀតថា ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន បានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការលក់សព្វាវុធ។ យ៉ាងណា សមាជិកសភាអាមេរិកមួយចំនួនបានបង្ហាញឆន្ទៈ ឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការគាំទ្រដោយផ្ទាល់ចំពោះអ៊ុយក្រែន ហើយងាកមកគិតគូរបញ្ហាអន្តោប្រវេសន៍វិញ។
សូមបញ្ជាក់ ក្រៅពីអឺរ៉ុប របាយការណ៍អាវុធរបស់អាមេរិកក៏បង្ហាញដែរថា កូរ៉េខាងត្បូងបានចំណាយប្រាក់ ៥ពាន់លានដុល្លារទិញយន្តហោះ F-35 ហើយអូស្ត្រាលីចំណាយ ៦.៣ពាន់លានដុល្លារទិញ យន្តហោះ C130J-30 Super Hercules ចំណែកជប៉ុន បានឈានដល់កិច្ចព្រមព្រៀងតម្លៃ១ពាន់លានដុល្លារសម្រាប់យន្តហោះស៊ើបការណ៍ E-2D Hawkeye៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ចូបៃដិន ប្តេជ្ញាបន្តផ្គត់ផ្គង់សព្វាវុធជួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


