ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺដូចផ្តល់រង្វាន់ធំ ឲ្យភេរវករ
ឆ្លើយតបទៅសេចក្តីរាយការណ៍របស់កាសែត Washington Post ដែលដកស្រង់ប្រភពការទូតថា សហរដ្ឋអាមេរិកនិងប្រទេសអារ៉ាប់ជាច្រើន កំពុងពិភាក្សាអំពីផែនការសន្តិភាពរយៈពេលវែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននោះ លោក Benjamin Netanyahu បានបញ្ជាក់ច្បាស់ៗតាមរយៈការបង្ហោះលើបណ្តាញសង្គម X ថា អ៊ីស្រាអែល សូមជំទាស់និងបន្តប្រឆាំងដាច់ខាត ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាអន្តរជាតិ។ ការធ្វើបែបនេះ នឹងក្លាយជាផ្តល់រង្វាន់ធំដល់ក្រុមភេរវករ។

ក្រោយការលុកលុយរបស់ក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែល កាលពីដើមខែតុលាឆ្នាំ២០២៣ ការគាំទ្រជាអន្តរជាតិសម្រាប់ភាពជារដ្ឋប៉ាឡេស្ទីន គឺនឹងក្លាយជាផ្តល់រង្វាន់ធំដល់អំពើភេរវកម្មដែលមិនធ្លាប់មានពីមុនមក និងការពារដំណោះស្រាយសន្តិភាពនាពេលអនាគត។
យោងតាមប្រភពខាងលើ, សំណើនេះគឺពាក់ព័ន្ធនឹងបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងដែលស្ថិតក្នុងដៃក្រុមហាម៉ាស និងពេលវេលាសមរម្យសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលអាចប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា “អ៊ីស្រាអែល សូមបដិសេធទាំងស្រុងនូវបញ្ជារបស់អន្តរជាតិ ទាក់ទងនឹងដំណោះស្រាយអចិន្ត្រៃយ៍ជាមួយប៉ាឡេស្ទីន។ កិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា អាចសម្រេចបានតែតាមរយៈការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ដោយគ្មានលក្ខខណ្ឌជាមុនប៉ុណ្ណោះ”។

មុននេះ លោក Netanyahu ក៏និយាយដែរថា អ៊ីស្រាអែល នឹងប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះទាំងស្រុង ហើយប្រតិបត្តិការនោះ បូករួមទាំងសកម្មភាពដ៏មានឥទ្ធិពលនៅទីក្រុង Rafah ផងដែរ ក្រោយពេលជនស៊ីវិលចាកចេញពីតំបន់ប្រយុទ្ធអស់។
សូមបញ្ជាក់ជាថ្មី ក្រុមហាម៉ាស បានចូលលុកលុយប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រហែល១២០០នាក់ និងជាង២៤០នាក់ ទៀត ត្រូវចាប់ជាចំណាប់ខ្មាំង។ ក្រោយមក អ៊ីស្រាអែល ក៏បើកយុទ្ធនាការសងសឹកនៅហ្គាហ្សាវិញ ដោយសម្លាប់មនុស្សចំនួន ២៨៦៦៣នាក់ ខណៈ៦៨៣៩៥នាក់ផ្សេងទៀត រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេ CIA លួចហោះទៅ អ៊ីស្រាអែល ស្ងាត់ៗ ស្កាត់ជួបលោក Netanyahu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


