ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ
មេដឹកនាំនៅជុំវិញពិភពលោកបានសម្ដែងទាំងក្ដីសោកសង្រែងជាពន់ពេក ក៏ដូចជាខឹងសម្បារយ៉ាងខ្លាំងផងដែរចំពោះមរណភាពរបស់លោក Alexei Navalny មេបក្សប្រឆាំងរុស្ស៊ី និងជាអ្នកហ៊ាននិយាយរិះគន់មិនសំចៃមាត់ទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈកន្លងទៅ ។

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា លោក Navalny បានបាត់បង់ស្មារតី ហើយដួលទៅនឹងដី ខណៈដែលលោកកំពុងតែដើរធម្មតា ។ ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានមកដល់កន្លែងកើតហេតុក្នុងបន្ទប់ឃុំឃាំងរបស់គាត់នៅតំបន់ Arctic Circle និងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ប៉ុន្តែទោះបីជាមានវិធានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានលទ្ធផលគាប់ប្រសើរដែរ ខណៈទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ទណ្ឌិតរូបនេះក៏មិនទាន់បានបង្ហាញដូចគ្នា ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា “តាមព័ត៌មានដែលយើងមាននៅក្នុងដៃនាពេលនេះ ទីភ្នាក់ងារសហព័ន្ធពន្ធនាគារសម្រាប់ទោសឧក្រិដ្ឋរុស្ស៊ីកំពុងធ្វើការត្រួតពិនិត្យ វាយតម្លៃ និងបំភ្លឺករណីពាក់ព័ន្ធទាំងអស់ ហើយចំពោះការស្ដីបន្ទោស និងការដាក់បន្ទុកលើមេដឹកនាំរុស្ស៊ី ក៏ដូចជាថ្នាក់លើផ្សេងទៀតចំពោះមរណភាពរបស់បុរសវ័យ ៤៨ ឆ្នាំរូបនេះគឺមិនអាចទទួលយកបាននោះឡើយ ។

ចំណែកភរិយារបស់លោក Navalny គឺលោកស្រី Yulia Navalnaya បានឆ្លើយតបទាំងទឹកភ្នែកទៅនឹងដំណឹងដ៏ក្តុកក្ដួលនេះចេញកិច្ចប្រជុំសន្តិសុខទីក្រុង Munich ប្រទសអាល្លឺម៉ង់ថា “ខ្ញុំចង់ឲ្យលោក ពូទីន និងអ្នកគ្រប់គ្នាដែលនៅជុំវិញគាត់ ដូចជា មិត្តភក្តិ និងរដ្ឋាភិបាលរបស់គាត់ ដឹងថា អ្នកទាំងនោះនឹងទទួលខុសត្រូវទាំងអស់ចំពោះអ្វីដែលពួកគេបានធ្វើមកលើប្រទេសរបស់យើង ក៏ដូចជាគ្រួសារ និងស្វាមីរបស់ខ្ញុំ” ។
ស្របពេលជាមួយគ្នានេះ មេដឹកនាំលោកខាងលិចក៏បានសម្តែងការមិននឹកស្មានដល់ចំពោះដំណឹងដ៏ពិបាកទទួលយកមួយនេះផងដែរ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកមិនមានការភ្ញាក់ផ្អើលប៉ុន្មានទេ ប៉ុន្តែលោកខឹងសម្បារយ៉ាងខ្លាំង ហើយលោកស្នើថា “អាជ្ញាធររុស្ស៊ីគួរតែប្រាប់ពីដំណើរដើមទងនៃរឿងរ៉ាវនេះឲ្យលម្អិត កុំឲ្យមានកំហុសឲ្យសោះ ជាពិសេសលោក ពូទីន គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក Navalny” ។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensy បានសម្តែងការខកចិត្តជាពន់ប្រមាណ ហើយបានលើកឡើងថា “លោក ពូទីន មិនខ្វល់អ្នកណាស្លាប់បាត់បង់ជីវិតនោះទេ ដរាបណាបុរសខ្លាឃ្មុំទឹកកករូបនេះនៅរក្សាអង្គុយកាន់ការជាមេដឹកនាំរុស្ស៊ី ដូច្នេះនេះហើយជាឫសគល់ដែលគាត់មិនទុកអ្វីដែលនៅទើសភ្នែករបស់គាត់” ។

រហូតមកដល់ពេលនេះ ជនជាតិរុស្សីមួយចំនួនបានងាកទៅគោរព និងអធិដ្ឋានទៅដល់លោក Navalny ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានព្រមានពលរដ្ឋប្រឆាំងនឹងការប្រមូលផ្តុំជួបជុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងមូស្គូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សបាននិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយពាក់ព័ន្ធករណីប្រមូលផ្ដុំគ្នានេះ ។
គួរបញ្ជាក់ថា លោក Navalny មានឈ្មោះបោះសំឡេង និងទទួលភាពល្បីល្បាញតាមរយៈការលាតត្រដាងការពិត និងនិយាយមិនសំចៃមាត់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោក ពូទីន ។ នៅឆ្នាំ ២០២០ មេបក្សប្រឆាំងរូបនេះត្រូវបានគេបំពុល ហើយបានចាយពេលរាប់ខែដើម្បីព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈនៅពេលត្រឡប់មកទឹកដីរុស្ស៊ីវិញ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗពីបទចោទប្រកាន់ជាប់ទាក់ទិននឹងហេតុផលនយោបាយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ព្រមានលោក ពូទីន កុំមកចេះជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


