Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ា ព្រមានចាត់វិធានការលើមន្ត្រីរដ្ឋការដែលចូលរួមក្នុងបាតុកម្ម

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃទី១៦ខែកុម្ភៈថា រដ្ឋាភិបាលមិនទាន់ចាត់វិធានការណាមួយប្រឆាំងនឹងមន្ត្រីរដ្ឋការដែលចូលរួមក្នុងបាតុកម្មទេប៉ុន្តែ ខ្លួននឹងធ្វើឆាប់ៗនេះ។

ឧត្តមសេនីយ៍ឯក Zaw Min Tun អនុរដ្ឋមន្រ្តីក្រសួងព័ត៌មានបាននិយាយថា រដ្ឋាភិបាលកំពុងទុកពេលវេលាឲ្យមន្រ្តីរដ្ឋការដែលចូលរួមក្នុងការតវ៉ា ដើម្បីរាយការណ៍ទៅកន្លែងធ្វើការរបស់ពួកគេវិញ។

ប៉ុន្តែលោកបានព្រមានថា រដ្ឋាភិបាលនឹងមិនរង់ចាំយូរទេសម្រាប់ពួកគេចូលធ្វើការវិញ។

លោក Tun បន្តថា ថ្វីបើមន្ត្រីរដ្ឋការចូលរួមក្នុងបាតុកម្មក៏ដោយ រដ្ឋាភិបាលនៅតែដំណើរការជាធម្មតា។ នៅក្នុងការិយាល័យរដ្ឋាភិបាលភាគច្រើន មានបុគ្គលិកដែលបានចូលរួមក្នុងការតវ៉ាកាលពីដំបូង ប៉ុន្តែពួកគេបានចាប់ផ្តើមត្រឡប់ទៅធ្វើការវិញហើយ។

លោកក៏បានព្រមានផងថា អ្នកដែលបញ្ចុះបញ្ចូលឬបង្ខំឲ្យមន្ត្រីរដ្ឋការចូលរួមក្នុងការតវ៉ា នឹងត្រូវទទួលទណ្ឌកម្ម។

បាតុកររាប់ម៉ឺននាក់រួមទាំងមន្រ្តីរដ្ឋការផងដែរ បានចូលរួមចលនាមិនគោរពច្បាប់ស៊ីវិលនៅទូទាំងប្រទេស ដើម្បីបរិហារការដណ្តើមកាន់កាប់អំណាចដោយយោធាកាលពីថ្ងៃទី១ខែកុម្ភៈ និ​ងការឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី U Win Myint៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Myanmar​ Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម