ព័ត៌មានអន្ដរជាតិ
ក្រុមបាតុករមីយ៉ាន់ម៉ាចតរថយន្តខូចៗរារាំងការបង្ក្រាបរបស់ប៉ូលិស
ក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាបានចតរថយន្តរបស់ពួកគេនៅកណ្តាលផ្លូវទីក្រុង និងនៅលើស្ពាននៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ដោយធ្វើពុតថារថយន្តទាំងនោះបានខូចដើម្បីរារាំងប៉ូលិស និងរថយន្តដឹកកងទ័ពដែលធ្វើដំណើរជុំវិញដើម្បីបំបែកការតវ៉ា ។

“យុទ្ធនាការឡានខូច” កំពុងរីករាលដាល និងល្បីល្បាញនៅលើបណ្តាញសង្គម បន្ទាប់ពីការប្លុកអ៊ីនធឺណិតរបស់យោធាពេញមួយយប់ត្រូវបានដកចេញ ។ មិនយូរប៉ុន្មានរូបភាពជាច្រើនបានបង្ហាញពីគម្របម៉ាស៊ីនឡានជាច្រើនត្រូវបានបើក និងកកស្ទះនៅតាមផ្លូវ ។

អ្នកបើកតាក់ស៊ីឈ្មោះ Thein Naing ដែលបានចូលរួមក្នុងយុទ្ធនាការតវ៉ានៅទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីបានបោះបង់ចោលការរត់តាក់ស៊ីនៅថ្ងៃពុធនេះបាននិយាយថា “មនុស្សគ្រប់គ្នាកំពុងប្រឈមនឹងការលំបាក ប្រេងឥន្ធនៈឡើងថ្លៃ ហើយចរាចរមានភាពចង្អៀតជាងធម្មតាក្នុងយុទ្ធនាការឡានខូច” ។

យុទ្ធនាការនេះបានកើតឡើងនៅពេលសកម្មជនគាំទ្រប្រជាធិបតេយ្យកំពុងមានគោលបំណងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើននៅក្នុងទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតនៅក្នុងអ្វីដែលពួកគេសង្ឃឹមថានឹងជាការបង្ហាញដ៏ធំមួយនៃការប្រឆាំងទៅនឹងការផ្តួលរំលំរបស់កងទ័ព និងការចាប់ខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កងទ័ពមីយ៉ាន់ម៉ា ព្រមានចាត់វិធានការលើមន្ត្រីរដ្ឋការដែលចូលរួមក្នុងបាតុកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


