ព័ត៌មានអន្ដរជាតិ
ថៃ ជះលុយជិត ៣លានដុល្លារ រៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម ប្រមូលទេសចរ
តាមសេចក្តីរាយការណ៍របស់ The Nation កាលពីថ្ងៃអង្គារទី២០ខែកុម្ភៈ, គណៈរដ្ឋមន្ត្រីថៃ បានអនុម័តថវិកាប្រមាណ ១០៤លានបាត (ជិត៣លានដុល្លារ) ពីមូលនិធិកណ្តាល ដើម្បីរៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម នៅទីក្រុងបាងកក និងទូទាំងប្រទេសក្នុងខែមេសាខាងមុខនេះ។

រៀបចំដោយក្រសួងទេសចរណ៍និងកីឡា, ពិធីបុណ្យនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ខែមេសា នៅតាមគោលដៅពិសេសដូចជាលើផ្លូវ Sanam Luang និង Ratchadamnoen ក្នុងទីក្រុងបាងកក និងខេត្តចំនួន១៦ផ្សេងទៀត ដើម្បីបង្ហាញពី “ថាមពលទន់” របស់ប្រទេសថៃ ជាមួយការតាំងពិព័រណ៍ម្ហូបអាហារ លេងកីឡា ការប្រគំតន្ត្រីចូលរួមដោយតារាល្បីៗទាំងជាតិនិងអន្តរជាតិ យុទ្ធនាការអានសៀវភៅ បញ្ចាំងខ្សែភាពយន្ត លេងហ្គេម សម្តែងសិល្បៈ ការឌីហ្សាញ និងដើរម៉ូដ ដើម្បីជំរុញវិស័យទេសចរណ៍។
អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Kaenaka Oonchit និយាយថា ពិធីបុណ្យនេះ រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាង២០ម៉ឺននាក់មកលេងប្រទេសថៃ ដោយបង្កើតប្រាក់ចំណូលប្រហែល ៣.១ពាន់លានបាត និងនាំថៃ ឲ្យចូលទៅក្នុងបញ្ជីប្រទេសដែលមានពិធីបុណ្យល្អបំផុតលំដាប់ពិភពលោក។

អ្នកនាំពាក្យដដែលបន្តថា ព្រឹត្តិការណ៍នេះក៏នឹងតំណាងជាការអបអរចំពោះការដែលអង្គការយូណេស្កូ ដាក់សង្ក្រាន្តថៃ ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ហើយបន្ទាប់ពីពិធីបុណ្យនេះ រដ្ឋាភិបាលក៏គ្រោងស្នើសុំសិទ្ធិប៉ាតង់រៀបចំពិធីបុណ្យមហាសង្ក្រាន្តពិភពលោកជារៀងរាល់ឆ្នាំផងដែរ។
សូមបញ្ជាក់ជាថ្មី ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ ថៃ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃពុធទី៦ខែធ្នូឆ្នាំ២០២៣ នាំឲ្យមានការអបអរសាទរទូទាំងប្រទេស។
យូណេស្គូ បានប្រកាសពីការសម្រេចដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្ត ចេញពីប្រទេសបុតស្វាណា បន្ទាប់ពីថៃ ស្នើដាក់បញ្ចូលព្រឹត្តិការណ៍មួយនេះកាលពីឆ្នាំ ២០២០ មកម្ល៉េះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំនេះ ថៃ រៀបចំពិធីបុណ្យសង្ក្រាន្តលំដាប់ពិភពលោក រយៈពេល៣សប្តាហ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


