ព័ត៌មានអន្ដរជាតិ
តំបន់ទេសចរណ៍ចំនួន ៣ នៅ ឡាវ ជួបបញ្ហាខ្យល់ពុលក្នុងកម្រិតប៉ះពាល់សុខភាព
ប្រទេសឡាវកំពុងជួបប្រទះនូវការកើនឡើងនៃកម្រិតខ្យល់ពុលដែលប៉ះពាល់ដល់សុខភាព ពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ រួមមានរដ្ឋធានីវៀងចន្ទន៍ ខេត្តហ្លួងព្រះបាង និងខេត្តចំប៉ាស័ក្តិ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានឡាវ Laotian Times ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា យោងតាមកម្រិតរង្វាស់គុណភាពខ្យល់ (AQI) នៅរដ្ឋធានីវៀងចន្ទន៍កាលពីថ្ងៃ១៩ កុម្ភៈ គឺមានកម្រិតពី ១៥៥ ដល់ ១៦០ ដែលជាសញ្ញាបង្ហាញថា គុណភាពខ្យល់ឈានដល់ការប៉ះពាល់ទៅដល់សុខភាព ខណៈកម្រិតខ្យល់ដែលមានគុណភាពធម្មតាមិនប៉ះពាល់សុខភាពគឺក្រោម ឬស្មើ ១០០ ។ ដោយឡែក ខេត្តហ្លួងព្រះបាង និងសង្កាត់ប៉ាកសេ ក្នុងខេត្តចំប៉ាស័ក្តិ មានកម្រិតដល់ ១៥៨ ដល់ ១៦០ ផងដែរ ។
អត្រាកម្រិតខ្យល់ពុលនៅក្នុងបណ្ដាខេត្តខាងលើបានកើនឡើង និងធ្ងន់ធ្ងរ ចាប់តាំងពីចុងសបា្តហ៍កន្លងទៅ ពោលចាប់ពីថ្ងៃទី១៧ ខែកុម្ភៈមកម្ល៉េះ ហើយកត្តាសំខាន់ដែលរួមផ្សំក្នុងកំណើនខ្យល់ពុលនេះ គឺមាន ទម្លាប់ដុតសំរាមរបស់ប្រជាជន ការកាប់ព្រៃឈើ និងដុតទន្ទ្រានយកដីសម្រាប់កសិកម្ម ។ នេះបើតាមការបើកបង្ហាញពីក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសឡាវ ។

យ៉ាងណាក្តី នៅក្នុងទិសដៅដើម្បីបន្ថយកម្រិតខ្យល់បំពុលដើម្បីសុខភាពនេះ ក្រសួង និងអជ្ញាធរពាក់ព័ន្ធនៃប្រទេសឡាវបានសហការជាមួយភ្នាក់ងារអង្គការសុខភាពពិភពលោក (WHO) បន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋឡាវ អំពីបញ្ហាដើមហេតុទាំងនោះ ដើម្បីស្របនឹងទិសដៅរដ្ឋាភិបាលឡាវដែលសង្ឃឹមថា នឹងសម្រេចបានការបន្ថយទម្លាប់ដុតព្រៃឲ្យបានប្រមាណ ៣៥ ភាគរយនៅត្រឹមឆ្នាំ ២០២៥ ។
គួររំឭកថា មិនត្រឹមតែប្រទេសឡាវនោះទេដែលជួបបញ្ហានេះ ប្រទេសថៃក្បែរខាងឡាវ ក៏កំពុងប្រឈមនឹងបញ្ហាខ្យល់ពុលដូចគ្នា និងបានចាត់វិធានការផ្សេងៗជាបន្តបន្ទាប់ដើម្បីឆ្លើយតបបណ្តោះអាសន្នទៅលើករណីខ្យល់ពុល ដែលកើតមានឡើងជាពិសេសនៅតំបន់ប្រជុំជនក្នុងទីក្រុង ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


