ព័ត៌មានអន្ដរជាតិ
ក្សត្រ ម៉ាឡេស៊ី ដែលនឹងយាងឡើងគ្រងរាជ្យថ្មី ជាមហាសេដ្ឋីដ៏មានឥទ្ធិពល
ក្សត្រស៊ុលតង់ថ្មីនៃប្រទេសម៉ាឡេស៊ីមកពីរដ្ឋ Johor ទ្រង់បានធ្វើព្រះរាជពិធីសម្បថត្រៀមឡើងគ្រងរាជ្យកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ខណៈព្រះរាជពិធីនេះប្រព្រឹត្តទៅតាមប្រព័ន្ធផ្លាស់ប្តូរការឡើងគ្រងរាជសម្បត្តិតាមវេន ដែលអនុវត្តតែនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះប៉ុណ្ណោះ ។

ប្រភពសារព័ត៌មានអាមេរិក AP បានឲ្យដឹងថា ស្តេច Sultan Ibrahim Iskandar ព្រះជន្ម ៦៥ ព្រះវស្សាបានធ្វើព្រះរាជពិធីសម្បថនៅព្រះរាជវាំង ដោយមានសាក្សីចូលរួមជា គ្រួសារខ្សែរាជវង្ស នាយករដ្ឋមន្ត្រី និងសមាជិកសភាទាំងអស់ ហើយព្រះរាជពិធីអភិសេកឡើងគ្រងរាជ្យនឹងប្រព្រឹត្តនៅពេលខាងមុខ ។
អនាគតស្តេចម៉ាឡេស៊ីដែលនឹងយាងឡើងគ្រងរាជ្យថ្មីនេះ គឺជាមហាសេដ្ឋីដែលមានជាងគេក្នុងប្រទេស ពោលគឺក្សត្រ Sultan Ibrahim អង្គនេះទ្រង់មានជំនួញក្នុងព្រហស្តជាច្រើនរាប់តាំងពីអចលនទ្រព្យ បណ្តាញទូរគមនាគមន៍ និងរោងចក្រថាមពល ។

មិនតែប៉ុណ្ណោះក្សត្រអង្គនេះ ទ្រង់ក៏មានចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្នគឺលោក Anwar Ibrahim ផងដែរ ហើយការយាងឡើងគ្រងរាជ្យរបស់ទ្រង់នៅពេលនេះ គេអាចវិភាគបានថា ទ្រង់នឹងជួយទំនុកបម្រុងដល់រដ្ឋាភិបាលលោក Anwar ក្នុងន័យប្រកួតប្រជែងនយោបាយជាមួយគណបក្សអ៊ីស្លាមដទៃទៀតនៅក្នុងប្រទេស ។
គួររំឭកថា ស្តេចស៊ុលតង់មកពីរដ្ឋ Johor ដែលជារដ្ឋទី៩ ក្នុងចំណោមរដ្ឋទាំង ១៣ នៃប្រទេសម៉ាឡេស៊ី ទ្រង់នឹងយាងគ្រងរាជ្យសម្បត្តិ ជាស្តេចសោយរាជ្យក្នុងរយៈពេលអាណត្តិ ៥ ឆ្នាំ ។ នៅលើពិភពលោក ការយាងឡើងគ្រងរាជ្យនៃកត្សរបៀបផ្លាស់វេននេះ គឺអនុវត្តតែក្នុងប្រទេសម៉ាឡេស៊ីមួយប៉ុណ្ណោះ ចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៥៧ ។
ប្រទេសម៉ាឡេស៊ីមានសរុបទាំងអស់ ១៣ រដ្ឋ តែមាន ៩ រដ្ឋប៉ុណ្ណោះដែលមានគ្រួសារខ្សែរាជរង្សប្រចាំនៅរដ្ឋនីមួយៗ ដោយនេះគឺអនុវត្តតាមប្រពៃណីអាណាចក្រម៉ាឡេបុរាណ ដែលមានរដ្ឋឯករាជ្យ តែក្រោយមកបានរួបរួមគ្នាតែមួយដោយអាណានិគមអង់គ្លេស ។
ព្រះមហាក្សត្រម៉ាឡេស៊ីមានព្រះរាជតួនាទីការទូត ដោយសោយរាជ្យ ប៉ុន្តែមិនកាន់អំណាច ហើយព្រះអង្គជាប្រមុខរដ្ឋ ជាក្សត្រការពារសាសនាអ៊ីស្លាម និងប្រពៃណីម៉ាឡេ ខណៈរាល់ការចេញច្បាប់ ការតែងតាំងសភា និងរំលាយសភា និងការបោះឆ្នោត គឺត្រូវការសំឡេងអនុម័តយល់ព្រមពីព្រះអង្គផងដែរ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


