Connect with us

ព័ត៌មានអន្ដរជាតិ

ពេទ្យវ័យក្មេង កូរ៉េខាងត្បូង អាចអស់អាជ្ញាប័ណ្ណ ៣ ខែ បើនៅតែរឹងចចេស​ធ្វើកូដកម្ម មិនទៅធ្វើការវិញ

បានផុស

នៅ

រដ្ឋាភិបាលកូរ៉េខាងត្បូងបានទុកពេលឲ្យវេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងធ្វើកូដកម្មរយៈពេល ៤ ថ្ងៃឲ្យចូលធ្វើការងារវិញ ហើយគ្រូពេទ្យទាំងនោះនឹងមិនត្រូវផាកពិន័យឡើយ ប្រសិនបើពួកគេត្រលប់មកធ្វើការវិញតាមកាលបរិច្ឆេទកំណត់ ប៉ុន្តែនឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងព្យួរអាជ្ញាប័ណ្ណពេទ្យ ប្រសិនបើពួកគេមិនព្រមធ្វើតាម ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី២៦​​ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកហាត់ការផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យប្រហែល ៩,០០០ នាក់បានឈប់ធ្វើការតាំងពីដើមសប្តាហ៍មុនមកម្ល៉េះ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រប្រហែល ៦៥ ភាគរយ ។ ការផ្អាកធ្វើការនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរព្យាបាលរបស់មន្ទីរពេទ្យពួកគេ ជាពិសេសគឺការលុបចោលការវះកាត់ និងការព្យាបាលផ្សេងៗទៀតជាដើម ។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Park Min-soo បាននិយាយនៅក្នុងសន្និសីទទូរទស្សន៍មួយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងមិនវិន័យគ្រូពេទ្យណាដែលធ្វើកូដកម្មនោះទេ ប្រសិនបើពួកគេត្រឡប់ចូលធ្វើការវិញនៅថ្ងៃព្រហស្បតិ៍ តែប្រសិនបើពួកគេមិនត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យវិញទេនោះ លោកនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ ។ លោក​បាន​បន្ថែម​ថា អ្នក​ដែល​មកមិនទាន់​​ពេល​កំណត់​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ព្យួរ​អាជ្ញាប័ណ្ណ​ពេទ្យ​យ៉ាង​តិច​ ៣ ​ខែ ហើយ​ប្រឈម​មុខ​នឹង​ជំហាន​ផ្លូវ​ច្បាប់​បន្ថែម​ ។

នៅក្រោមច្បាប់វេជ្ជសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលអាចចេញបញ្ជាឲ្យវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យផ្សេងទៀតចូលធ្វើការវិញ នៅពេលដែលមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ។ ការបដិសេធមិនគោរពតាមបទបញ្ជាបែបនេះអាចនាំឲ្យជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុន ស្នើនឹង ២២,៤៨០ ដុល្លាររួមជាមួយនឹងការដកហូតអាជ្ញាប័ណ្ណពេទ្យជាដើម ។

កាលពីដើមខែនេះ រដ្ឋាភិបាលបានប្រកាសថា សាកលវិទ្យាល័យនានានឹងទទួលនិស្សិតពេទ្យចំនួន ២,០០០ នាក់បន្ថែមទៀត ចាប់ពីឆ្នាំក្រោយទៅក្នុងគោល​បំណង​បន្ថែម​វេជ្ជបណ្ឌិត​ដល់​ទៅ ១០,០០០ នាក់​នៅ​ឆ្នាំ ២០៣៥ ដើម្បីដោះស្រាយជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់របស់កូរ៉េខាងត្បូង ។

យោងតាមការស្ទង់មតិសាធារណៈបាននិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រហែល ៨០ ភាគរយគាំទ្រផែនការរបស់រដ្ឋាភិបាល ប៉ុន្តែក្រុមវេជ្ជបណ្ឌិតមួយចំនួនដែលទទួលបានប្រាក់ខែល្អបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង បានប្រឆាំងនឹងផែនការនេះ ដោយសារតែក្ដីបារម្ភថា ពួកគេប្រឈមមុខនឹងការប្រជែងកាន់តែខ្លាំង និងទទួលបានប្រាក់ចំណូលមិនបានច្រើនដូចមុន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​គេច​ពី​ម៉ូតូ រអិលរ៉េចង្កូតក្រឡាប់​ធ្លាក់​ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់​រង​របួស​ធ្ងន់​ស្រាល

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ កម្ពុជា​ មិនសុំអាវុធពីបរទេសដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគ្រាន់តែសុំអន្តរជាតិប្រាប់ថៃឱ្យចូលទៅICJ ដោះស្រាយបញ្ហាព្រំដែន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងប្ដឹងរឿងព្រំដែនទៅICJ នៅថ្ងៃទី១៥ មិថុនា ចំថ្ងៃខួប៦៣ឆ្នាំ ថៃធ្លាប់ចុកចាប់ព្រោះចាញ់ក្ដីកម្ពុជារឿងប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំរឿងព្រំដែនកម្ពុជា-ថៃ ថ្ងៃស្អែក នឹងមិនជជែកពីរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី

Sokha Hotels

ព័ត៌មានពេញនិយម