Connect with us

ព័ត៌មានអន្ដរជាតិ

សមត្ថកិច្ចឡាវប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសដើម្បីបំផុសការបង្ក្រាបក្រុមឆបោកតាមរយៈអនឡាញ (Call Center)

បានផុស

នៅ

សមត្ថកិច្ចឡាវបានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសដើម្បីរៀបចំកិច្ចប្រជុំបំផុសការទប់ស្កាត់និងបង្ក្រាបបទល្មើសតាមរយៈអនឡាញ ដោយពិភាក្សាអំពីខ្លឹមសារនៃច្បាប់ព្រហ្មទណ្ឌដើម្បីដាក់ទោសទ័ណ្ឌក្រុមឆបោកតាមរយៈអនឡាញ (Call Center)។ នេះបើយោងតាមការផ្សាយពី Mgronline កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស (ឡាវ-ថៃ-មីយ៉ាន់ម៉ា) សមត្ថកិច្ចឡាវបានបើកកិច្ចប្រជុំស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសតាមរយៈអនឡាញ ដែលដឹកនាំជាមួយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ថន សុលីសាក់ (Wanton Sulisak) អគ្គនាយករងនៃក្រសួងសន្តិសុខឡាវ និងមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនមកពីវិស័យរដ្ឋនិងឯកជន។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលកន្លងមកនិងថ្មីៗនេះបានបង្កបញ្ហាជាច្រើនដល់សង្គម បំផ្លាញអនាគតយុវជនឡាវ។លោកឧត្តមសេនីយ៍ត្រី វ៉ាន់ថន បាននិយាយថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្វែងរកវិធីសាស្ត្រគ្រប់គ្រងយ៉ាងតឹងរ៉ឹង ជាពិសេស អ្នកប្រកបអាជីវកម្ម ក្រុមហ៊ុន និងហាងនានាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសត្រូវតែគោរពតាមច្បាប់ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពដល់ប្រជាជនឡាវ ត្រូវរួមគ្នាធ្វើជាម្ចាស់ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងល្បែងស៊ីសងតាមអ៊ីនធឺណិតឱ្យអស់ទាំងស្រុង តាមដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម