Connect with us

ព័ត៌មានអន្ដរជាតិ

ដុំអាចម៌ផ្កាយដ៏ធំ បង្ហាញខ្លួននៅប្រទេស ថៃ

បានផុស

នៅ

ក្រោយមានការចែកចាយតៗគ្នា នូវឃ្លីបវីដេអូអំពីដុំភ្លើងហោះបំភ្លឺមេឃពេលរាត្រីក្នុងប្រទេសថៃ កាលពីថ្ងៃចន្ទទី៤ខែមីនា ពេលនេះ អ្នកជំនាញនៅសមាគមតារាសាស្ត្រថៃ លោក Wimut Wasalai បានចេញមុខបញ្ជាក់ថា ដុំភ្លើងយក្សដែលគេឃើញនៅខេត្តភាគកណ្តាលនោះ គឺជាអាចម៍ផ្កាយដ៏ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ BNN)

ទាក់ទងនឹងព័ត៌មាននេះ អ្នកលេងបណ្តាញសង្គមថៃជាច្រើន ក្រោយពេលមើលវីដេអូរួច ក៏បានបញ្ចេញមតិខុសៗគ្នាតាមការយល់ឃើញរបស់ពួកគេ។

តាមពិតទៅដំបូងឡើយពេលដែលឃ្លីបនេះ ត្រូវបានគេចែកចាយនិងពិភាក្សាគ្នា គាត់ក៏មិនច្បាស់ដែរថាតើនោះជាអ្វីឲ្យប្រាកដ ប៉ុន្តែគាត់បានដាក់ការសន្និដ្ឋានថា ដុំភ្លើងនោះអាចជាអាចម៍ផ្កាយ បំណែកផ្កាយរណប រ៉ុកកែត ឬយានអវកាស។

(រូបថត៖ Thaiger)

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានពិនិត្យកំណត់ត្រាជាក់លាក់ដោយសហការជាមួយអ្នកជំនាញអវកាសអាមេរិកឈ្មោះ Jonathan McDowell, លោក Wimut បញ្ជាក់ថា ច្បាស់ណាស់ដុំភ្លើងដ៏ភ្លឺនោះ គឺជាអាចម៍ផ្កាយដ៏ធំមួយ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយដែលប្រទេសថៃ ជួបបាតុភូតអាចម៌ផ្កាយ ជាក់ស្តែង កាលពីខែវិច្ឆិកាឆ្នាំមុន អាចម៍ផ្កាយឈ្មោះ Leonid ក៏បានបំភ្លឺមេឃក្នុងប្រទេសថៃដែរ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាសា ជោគជ័យបាញ់បង្ហោះយានអវកាស ទៅកាន់អាចម៍ផ្កាយ ដែលមានតម្លៃ សមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម