ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានថា អង្គការភេរវកម្មចំនួនពីរ កំពុងញុះញង់បង្កភាពវឹកវរ
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធទី៦ខែមីនា ដែលផ្សាយដោយសារព័ត៌មាន VN Express, ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ថា អង្គការភេរវកម្មចំនួនពីរ គឺក្រុមគាំទ្រម៉ុងតាញ៉ា (MSGI) និងក្រុមម៉ុងតាញ៉ាដើម្បីយុត្តិធម៌ (MSFJ) គឺត្រូវបានបង្កើតឡើង ដើម្បីញុះញង់ឲ្យមានភាពវឹកវរនិងកុបកម្មប្រដាប់អាវុធ និងទាមទារបង្កើតរដ្ឋផ្តាច់ខ្លួននៅតំបន់ខ្ពង់រាបកណ្តាល ហើយអង្គការទាំងពីរនេះ បាននិងកំពុងធ្វើសកម្មភាពភេរវកម្ម ដោយឈរលើច្បាប់វៀតណាមនិងអន្តរជាតិ។

លើសពីនេះ ក្រសួងព្រមានថា អ្នកណាក៏ដោយឲ្យតែចូលរួម ផ្សព្វផ្សាយ ទាក់ទាញ ញុះញង់អ្នកដទៃ ឧបត្ថម្ភ ឬទទួលការឧបត្ថម្ភ ក្នុងប្រតិបត្តិការក្រោមការដឹកនាំរបស់ MSGI និង MSFJ គឺត្រូវមានទោសពាក់ព័ន្ធអំពើភេរវកម្ម។
យោងតាមក្រសួង, MSGI មានទីស្នាក់ការនៅសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីទាក់ទាងនិងទាក់ទាញជនជាតិភាគតិចឲ្យប្រើអំពើហិង្សា ភេរវកម្ម និងញុះញង់បង្កបាតុកម្ម ការបះបោរប្រដាប់អាវុធ ទាមទារឲ្យមានអបគមន៍ ផ្តាច់ខ្លួន និងការបង្កើតរដ្ឋដាច់ដោយឡែកមួយនៅតំបន់ខ្ពង់រាបកណ្តាល។

ចំណែក MSFJ ត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ២០១៩ ក្នុងប្រទេសថៃ ហើយដំណើរការនៅសហរដ្ឋអាមេរិកចាប់ពីខែមេសាឆ្នាំ២០២៣មក។ ក្រុមនេះក៏បានកៀរគរសមាជិក ឧបត្ថម្ភប្រាក់ និងបើកការវាយប្រហារភេរវកម្មដើម្បីបង្កើតរដ្ឋផ្តាច់ខ្លួន នៅតំបន់ខ្ពង់រាបកណ្តាលផងដែរ។
ក្រុមទាំងពីរខាងលើនេះហើយដែលត្រូវបានអាជ្ញាធរកំណត់ថា បង្កការវាយប្រហារ លើទីស្នាក់ការគណៈកម្មាធិការប្រជាជនក្នុងខេត្ត Dak Lak កាលពីព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣ ដោយសម្លាប់មន្ត្រីនិងប្រជាពលរដ្ឋចំនួន៩នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ចាប់បានមនុស្ស៣នាក់ទៀត ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ Dak Lak
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


