ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ច ថៃ អាចហក់ឡើងដល់ ៣.៣ ភាគរយនៅឆ្នាំនេះ
ក្រុមអ្នកធុរកិច្ចឈានមុខគេមួយរបស់ថៃបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងនឹងកើនឡើង ២.៨ ភាគរយទៅ ៣.៣ ភាគរយនៅឆ្នាំ ២០២៤ នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី៦ ខែមីនា ។

គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារបាននិយាយថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃត្រូវបានគេព្យាករណ៍នឹងកើនឡើងពី ២ ទៅ ៣ ភាគរយនៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចប្រទេសនេះបានកើនឡើង ១.៩ ភាគរយកាលពីឆ្នាំមុន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់អ្នកយកព័ត៌មានថា កំណើននេះនឹងមានភាពប្រសើរឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៤ ដោយសារតែការកើនឡើងនៃភ្ញៀវទេសចរ ។

ក្រុមនេះរំពឹងថា នឹងមានភ្ញៀវបរទេសពី ៣៤ លានទៅ ៣៥ លាននាក់នៅឆ្នាំនេះ ខណៈវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់មួយទៀតនៃប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់អាស៊ីអាគ្នេយ៍ ។ មុនរោគរាតត្បាតកូវីដ ១៩ ប្រទេសនេះបានមានភ្ញៀវទេសចរជិត ៤០ លាននាក់ និងបានចាយវាយប្រាក់ ១.៩១ ពាន់ពាន់លានបាត ស្មើនឹង ៥៣.៤១ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ ប្រទេសថៃមានភ្ញៀវទេសចរណ៍បរទេសចំនួន ២៨ លាននាក់ ដោយកើបបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ១.២ ពាន់ពាន់លានបាត ស្មើនឹង ៣៣.៧១ ពាន់លានដុល្លារ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


