ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបាញ់បង្ហោះកាំជ្រួចនាំផ្កាយរណបមួយទៀតទៅស្រាវជ្រាវលំហអវកាស
ផ្កាយរណបចិនឈ្មោះ Queqiao-2 និងកាំជ្រួច Long March-8 បានភ្ជាប់គ្នារួចរាល់ ហើយក៏បានដឹកជញ្ជូនទៅកន្លែងត្រៀមបាញ់បង្ហោះនាមជ្ឈមណ្ឌលបាញ់បញ្ជូនទៅលំហអវកាស Wenchang ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

តាមប្រភពព័ត៌មានពីទីភ្នាក់ងារអវកាសប្រទេសចិន (CNSA) បានឲ្យដឹងថា ការភ្ជាប់ផ្កាយរណបខាងលើនេះ ត្រូវបានធ្វើតេស្តពិនិត្យសុវត្ថិភាពរួចរាល់ ហើយអនុវត្តតាមគម្រោងដែលរៀបចំនឹងបាញ់បង្ហោះនាប៉ុន្មានថ្ងៃខាងមុខនេះ ។
ផ្កាយរណប Queqiao-2 ឬ Magpie Bridge-2 នឹងមានតួនាទីជាផ្ទាំងរណបបញ្ជូនបន្តសម្រាប់ដំណាក់កាលទី៤នៃកម្មវិធីស្រាវជ្រាវរុករកអំពីឋានព្រះចន្ទរបស់ចិន ហើយសកម្មភាពទាំងនោះ នឹងផ្តល់នូវសេវាទំនាក់ទំនងបញ្ជូនព័ត៌មានសម្រាប់ដំណាក់កាលស្រាវជ្រាវលំហអវកាសបន្ទាប់របស់ចិន ដែលមានឈ្មោះបេសកកម្មដូចជា Chang’e-4, Chang’e-6, Chang’e-7, និង Chang’e-8 ៕





ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


