Connect with us

ព័ត៌មានអន្ដរជាតិ

ត្រជាក់ខ្លាំងពេកអាមេរិកពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងកូវីដ

បានផុស

នៅ

ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាសម្រាប់ការឆ្លើយតបជំងឺកូវីដ ១៩ បាននិយាយកាលពីថ្ងៃសុក្រថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិកបានប៉ះពាល់ដល់ការផ្តល់វ៉ាក់សាំង ៦ លានដូស ។

លោក Andy Slavitt បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋទាំង ៥០ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “វ៉ាក់សាំងចំនួន ៦ លានដូសត្រូវពន្យាពេលការដឹកជញ្ជូនប្រហែល ៣ ថ្ងៃ ហើយរដ្ឋជាច្រើនអាចប្រើប្រាស់វ៉ាក់សាំងមួយចំនួនលើការពន្យាពេលនេះជាមួយនឹងស្តុកដែលមានស្រាប់” ។

ទីប្រឹក្សារូបនេះបានលើកឡើងពីមូលហេតុ ៣ យ៉ាងសម្រាប់ការពន្យារពេលដឹកជញ្ជូននេះ ។ ទីមួយក្រុមហ៊ុនដឹកជញ្ចូនរួមមាន FedEx, UPS, និង McKesson បានប្រឈមមុខនឹងបញ្ហាប្រឈមនានាដោយសារតែកម្មករមិនអាចចូលធ្វើការដើម្បីវេចខ្ចប់ និងដឹកវ៉ាក់សាំង ។

មូលហេតុទី ២ គឺការបិទផ្លូវរវាងកន្លែងផលិតដល់ការចែកចាយ និងដល់មជ្ឈមណ្ឌលដឹកជញ្ជូន ។ ទី ៣ ទីតាំងវ៉ាក់សាំងជាង ២,០០០ កន្លែងស្ថិតក្នុងតំបន់ដែលដាច់ចរន្តអគ្គិសនី ។

លោកបាននិយាយថា “នៅពេលដែលស្ថានភាពអាកាសធាតុមានភាពប្រសើរឡើង យើងនឹងធ្វើការដើម្បីលុបបំបាត់បញ្ហានេះ ។ ក្នុងចំណោមវ៉ាក់សាំង ៦ លាន ក្នុងនោះចំនួន ១.៤ លានដូសត្រូវបានដឹកជញ្ជូនរួចហើយ ហើយយើងរំពឹងថារាល់វ៉ាក់សាំងដែលជាប់គាំងនឹងត្រូវបានដឹកជញ្ជូននៅស​ប្តា​ហ៍​ក្រោយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ យោធាអាមេរិកបដិសេធចាក់វ៉ាក់សាំងកូវីដ ១៩

ចុចអាន ៖ អាមេរិកជួបប្រទះកំណត់ត្រាសីតុណ្ហភាពទាបមិនធ្លាប់មានចំនួន ២,០០០ កំណត់ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម