ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាអាមេរិក ធ្លាក់នៅរដ្ឋ Alabama
មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ធ្លាក់នៅជិតអាកាសយានដ្ឋានតំបន់ Montgomery ក្នុងរដ្ឋ Alabama។ នេះបើយោងតាមការឲ្យដឹងពីមន្រ្តីស្រុក។

លោកស្រី Christina Thornton នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់ទីក្រុង Montgomery បានប្រាប់ Fox News កាលពីយប់ថ្ងៃសុក្រថា យន្ដហោះនេះគឺជាយន្ដហោះធុន T-38។
ទោះបីជាលោកស្រីមិនអាចបញ្ជាក់បានថា តើជនរងគ្រោះទាំងនោះគឺជាយោធាក៏ដោយ ក៏ប៉ុន្តែ យន្តហោះ T-38 ត្រូវបានប្រើដោយទាំងកងទ័ពអាកាសនិងកងទ័ពជើងទឹកសម្រាប់ការហ្វឹកហាត់។ ឆ្មាំជាតិដែនអាកាសរដ្ឋ Alabama មានមូលដ្ឋានធំៗចំនួនបីនៅក្នុងទីក្រុង Birmingham, Dothan និង Montgomery របស់រដ្ឋនេះ។

លោកស្រីបន្តថា មន្ត្រីយោធាដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាននោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកងកម្លាំងដែនអាកាសនិងដឹកជញ្ជូនសុវត្ថិភាពជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Fox News ទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ ដឹងមូលហេតុខ្លះហើយ! ឥណ្ឌូនេស៊ីបញ្ចេញរបាយការណ៍បឋមការធ្លាក់យន្ដហោះ Sriwijaya Air
ចុចអាន៖ ឥណ្ឌូនេស៊ីប្រាប់កាលបរិច្ឆេទបង្ហាញទិន្នន័យបឋមនៃការធ្លាក់យន្តហោះ Sriwijaya Air
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


