ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN ជួបគ្នាល្ងាចនេះជុំវិញ ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីប្រទេសអ៉ីស្រាអែលបានស្នើសុំឲ្យក្រុមប្រឹក្សាធ្វើការថ្កោលទោសចំពោះការវាយប្រហាររបស់ប្រទេសអ៉ីរ៉ង់ និងចាត់ទុកក្រុមកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករមួយ។
យោងតាមកាលវិភាគដែលបានចេញនៅយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងធ្វើនៅវេលាម៉ោង៤ល្ងាច (ET 2000 GMT)។

ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Gilad Erdan បានស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយក្នុងលិខិតដែលបានផ្ញើទៅប្រធានក្រុមប្រឹក្សាកាលពីយប់ថ្ងៃសៅរ៍។
«ការវាយប្រហាររបស់អ៉ីរ៉ង់គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខសកល ហើយខ្ញុំរំពឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជន នឹងប្រើប្រាស់កិច្ចប្រជុំនេះដើម្បីឆ្លើយតបយ៉ាងម៉ត់ចត់ប្រឆាំងនឹងអ៉ីរ៉ង់»។ លោក Erdan បានសរសេរនៅលើ X។
ប្រទេសអ៉ីរ៉ង់បានធ្វើការវាយប្រហារសងសឹកលើកទី១កាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ដោយបាញ់គ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សជិះជាង២០០គ្រាប់ទៅលើទឹកដីប្រទេសអ៉ីស្រាអែល។

អ៉ីរ៉ង់បានប្តេជ្ញាចំពោះការសងសឹកពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៉ីស្រាអែលទៅលើស្ថានកុងសូលដាម៉ាស់កាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មន្ត្រីឆ្មាំការពារ៧នាក់ ក្នុងនោះមានមេបញ្ជាការ២នាក់។ ពួកគេបាននិយាយថា ការវាយប្រហារនោះគឺជា«ឧក្រិដ្ឋកម្មអ៉ីស្រាអែល»។
ការវាយប្រហារសងសឹកនេះក៏ធ្វើឲ្យមានការព្រួយបារម្ភពីជម្លោះកាន់តែធ្ងន់ធ្ងរ ស្របពេលសហរដ្ឋអាមេរិកបានសន្យាគាំទ្រអ៉ីស្រាអែល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៉ីរ៉ង និងបាននិយាយថា លោកព្រួយបារម្ភយ៉ាងខ្លាំងអំពោះគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


